អភិធម្មបិដក សព្វទិសាកថា
ព្រះពុទ្ធទាំងឡាយ ស្ថិតនៅសព្វទិសឬ ។ អើ ។ ព្រះពុទ្ធ ស្ថិតនៅក្នុងទិសខាងកើតឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះពុទ្ធ ស្ថិតនៅក្នុងទិសខាងកើតឬ ។ អើ ។ ព្រះមានព្រះភាគអង្គនោះ មានព្រះនាម ដូចម្តេច មានជាតិដូចម្តេច មានគោត្រដូចម្តេច មាតាបិតារបស់ព្រះមាន ព្រះភាគអង្គនោះ មាននាមដូចម្តេច គូនៃសាវ័ករបស់ព្រះមានព្រះភាគអង្គ នោះ មាននាមដូចម្តេច ឧបដ្ឋាករបស់ព្រះមានព្រះភាគអង្គនោះ មាននាមដូចម្តេច ទ្រទ្រង់ចីវរយ៉ាងណា ទ្រទ្រង់បាត្រយ៉ាងណា ( គង់នៅ ) ក្នុងស្រុក ឬនិគម ក្នុងនគរ ឬដែន ឬក៏ជនបទណា ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះពុទ្ធស្ថិតនៅក្នុងទិសខាងត្បូង ។ បេ ។ ក្នុងទិសខាងលិច ។ បេ ។ ក្នុងទិស ខាងជើង ។ បេ ។ ក្នុងទិសខាងក្រោមឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះពុទ្ធ ស្ថិតនៅក្នុងទិសខាងក្រោមឬ ។ អើ ។ ព្រះមានព្រះភាគអង្គនោះ មានព្រះនាមដូចម្តេច ។ បេ ។ ( គង់នៅ ) ក្នុងជនបទណា ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ព្រះពុទ្ធ ស្ថិតនៅក្នុងទិសខាងលើឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ព្រះពុទ្ធ ស្ថិតនៅក្នុងទិសខាងលើឬ ។ អើ ។ ព្រះពុទ្ធ ស្ថិតនៅក្នុងចាតុម្មហារាជិកា ។ បេ ។ ស្ថិតនៅក្នុងតាវត្តិង្ស ស្ថិតនៅក្នុងយាមៈ ស្ថិតនៅក្នុងតុសិត ស្ថិតនៅក្នុងនិម្មានរតី ស្ថិតនៅក្នុងបរនិម្មិតវសវត្តី ។ បេ ។ ស្ថិតនៅក្នុងព្រហ្មលោកឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។