អដ្ឋកថាសព្វទិសាកថា

ក្បាលទី 72 · ទំព័រ 621

ឥឡូវនេះ នឹងពណ៌នាអំពីព្រះពុទ្ធទាំងឡាយ ស្ថិតនៅក្នុង ទិសទាំងពួងដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មាលទ្ធិ ដូចលទ្ធិរបស់និកាយមហាសង្ឃិកៈទាំងឡាយថា ព្រះពុទ្ធទាំងឡាយ ស្ថិតនៅក្នុងទិសទាំងពួង ព្រោះ ញ៉ាំងការដឹង ដែលកំណត់យកឯង របស់ខ្លួនឲ្យកើតឡើងថា លោកធាតុសន្និវាសដោយជុំវិញ គឺក្នុងទិសទាំង ៤ ក្នុងទិសខាងក្រោម និងក្នុងទិស ខាងលើ ព្រះពុទ្ធទាំងឡាយ ស្ថិតនៅក្នុងលោកធាតុទាំងអស់ ពាក្យសួររបស់ សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បរវាទី ត្រូវសួរថា បុរត្ថិមាយ ក៏ឆ្លើយបដិសេធ ព្រោះសំដៅយក ព្រះសក្យមុនី ។ ត្រូវសួរទៀត ក៏ឆ្លើយទទួល ព្រោះសំដៅយកព្រះពុទ្ធដែល តាំងនៅក្នុងលោកធាតុដទៃ ដោយអំណាចនៃលទ្ធិរបស់ខ្លួន ។ បទថា កិន្នាមោ សោ ភគវា ជាដើម សកវាទីពោលហើយ ដើម្បីចោទសួរថា បើអ្នកមិនជ្រាប ចូរអ្នកពោលដល់ព្រះពុទ្ធអង្គនោះ ដោយអំណាចនៃព្រះនាមជាដើម ។ បណ្ឌិត គប្បីជ្រាបអត្ថក្នុងទីទាំងពួង ដោយឧបាយនេះ ។