អភិធម្មបិដក ធម្មកថា
ពួកធម៌ទាំងអស់ ជានិយតៈឬ ។ អើ ។ ( ពួកធម៌ទាំងអស់ ) ជាមិច្ឆត្តនិយតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( ពួកធម៌ទាំងអស់ ) ជាសម្មត្តនិយតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ គំនរ ជាអនិយតៈ មិនមានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងគំនរ ជាអនិយតៈ មានដែរឬ ។ អើ ។ ប្រសិនបើ គំនរ ជាអនិយតៈ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកធម៌ទាំងអស់ ជានិយតៈទេ ។ ពួកធម៌ទាំងអស់ ជានិយតៈឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរ ៣ យ៉ាង គឺគំនរ ជាមិច្ឆត្តនិយតៈ ១ គំនរ ជា សម្មត្តនិយតៈ ១ គំនរ ជាអនិយតៈ ១ ឬ ។ អើ ។ ប្រសិនបើ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ថា គំនរ ៣ យ៉ាង គឺគំនរ ជាមិច្ឆត្តនិយតៈ ១ គំនរ ជាសម្មត្តនិយតៈ ១ គំនរ ជាអនិយតៈ ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរ ពោលថា ពួកធម៌ទាំងអស់ ជាអនិយតៈទេ ។ រូប ជានិយតៈ ដោយអត្ថថា វិនាសឬ ។ អើ ។ ( រូប ) ជាមិច្ឆត្តនិយតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( រូប ) ជាសម្មត្តនិយតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ សង្ខារទាំងឡាយ ។ បេ ។ វិញ្ញាណ ជានិយតៈ ដោយអត្ថថា ដឹងច្បាស់ឬ ។ អើ ។ ( វិញ្ញាណ ) ជាមិច្ឆត្តនិយតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( វិញ្ញាណ ) ជាសម្មត្តនិយតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា រូប ជានិយតៈ ដោយអត្ថថា វិនាស ។ បេ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ សង្ខារទាំងឡាយ ។ បេ ។ វិញ្ញាណ ជានិយតៈ ដោយអត្ថថា ដឹងច្បាស់ទេឬ ។ អើ ។ រូបក៏មាន វេទនាក៏មាន សញ្ញាក៏មាន សង្ខារទាំងឡាយក៏មាន វិញ្ញាណក៏មាន វេទនា សញ្ញា សង្ខារ ទាំងឡាយ ។