អដ្ឋកថាធម្មកថា

ក្បាលទី 72 · ទំព័រ 624

ឥឡូវនេះ នឹងពណ៌នាអំពីធម៌ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ និងលទ្ធិរបស់និកាយឧត្តរាបថកៈពួកខ្លះថា ព្រោះធម៌ទាំងឡាយ មានរូបជាដើម ជានិយតៈ ព្រោះសភាពនៃរូបជាដើម រមែងមិនលះនូវសភាវៈនោះ ព្រោះ ហេតុនោះ ទើបធម៌ទាំងពួង ជានិយតៈ ដូច្នេះ ពាក្យសួររបស់សកវាទីថា សព្វេ ធម្មា ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យ របស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលពាក្យថា មិច្ឆត្តនិយតា ជាដើម ដើម្បីចោទសួរបរវាទីថា បើធម៌ទាំងឡាយ មានរូបជាដើមនោះ គប្បី ជានិយតៈ គឺគប្បីជាមិច្ឆត្តនិយតៈ ឬគប្បីជាសម្មត្តនិយតៈសោត ឈ្មោះថា និយាមដទៃក្រៅអំពីនេះ មិនមាន ដូច្នេះ ។ ក្នុងបញ្ញានោះ ពាក្យបដិសេធ និងពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា រូបំ រូបដ្ឋេន ជាដើម សកវាទីសួរ ដោយអំណាច នៃអត្ថដែលជាហេតុឲ្យពោលថា ជានិយតៈ ។ ក្នុងសេចក្តីនេះ លោកអធិប្បាយ ថា បុគ្គលគប្បីពោលដោយបំណងថា រូប ឈ្មោះថា ជានិយតៈ ដោយអត្ថថា ជារូប ព្រោះហេតុនោះ ទើបរូបជារូបបុណ្ណោះ មិនមែនជាសភាវធម៌ មាន វេទនាជាដើម បុគ្គលណាម្នាក់ មិនគប្បីពោលដោយប្រការដទៃក្រៅអំពីនេះ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះមិនមានរូបដទៃ ក្រៅអំពីអត្ថថា ជារូប ពិតហើយ សភាពនៃរូប មានរូបជាអត្ថផង សភាវៈនៃរូប ជារូបនោះឯងផង មិនមែនជាធម៌ដទៃក្រៅអំពីរូប តែវោហារនេះ រមែងមានដើម្បីឲ្យដឹងដល់ការ ផ្សេងគ្នារបស់រូប និងធម៌ទាំងឡាយ មានវេទនាជាដើម ដូច្នេះ ។ ព្រោះហេតុ នោះ ទើបរូប ជាវត្ថុដែលសកវាទីពោលថា រូបំ រូបដ្ឋេន និយតំ ដូច្នេះ ពោលហើយថា ជានិយតៈ ដូច្នេះ ឈ្មោះថា ជានិយតៈ គប្បីជាមិច្ឆត្តនិយតៈ ឬជាសម្មត្តនិយតៈ និយាមដទៃ ក្រៅអំពីន