អភិធម្មបិដក កម្មកថា

ក្បាលទី 72 · ទំព័រ 626

ពួកកម្មទាំងអស់ ជានិយតៈឬ ។ អើ ។ ( ពួកកម្មទាំងអស់ ) ជាមិច្ឆត្តនិយតៈឬ ។ អើ ។ ( ពួកកម្មទាំងអស់ ) ជាមិច្ឆត្តនិយតៈ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( ពួកកម្មទាំងអស់ ) ជាសម្មត្តនិយតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ គំនរ ជាអនិយតៈ មិនមាន ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងគំនរ ជាអនិយតៈ មាន ដែរឬ ។ អើ ។ ប្រសិនបើ គំនរ ជាអនិយតៈ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកកម្មទាំងអស់ ជានិយតៈទេ ។ ពួកកម្មទាំងអស់ ជានិយតៈឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរ មាន ៣ យ៉ាង គឺគំនរជាមិច្ឆត្តនិយតៈ ១ គំនរជាសម្មត្តនិយតៈ ១ គំនរជាអនិយតៈ ១ ឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរ មាន ៣ យ៉ាង គឺគំនរជាមិច្ឆត្តនិយតៈ ១ គំនរជា សម្មត្តនិយតៈ ១ គំនរជាអនិយតៈ ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោល ថា ពួកកម្មទាំងអស់ ជានិយតៈទេ ។ ទិដ្ឋធម្មវេទនិយកម្ម ជានិយតៈ ដោយអត្ថថា បុគ្គលគប្បី ទទួលក្នុងបច្ចុប្បន្នឬ ។ អើ ។ ( ទិដ្ឋធម្មវេទនិយកម្ម ) ជាមិច្ឆត្តនិយតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( ទិដ្ឋធម្មវេទនិយកម្ម ) ជាសម្មត្តនិយតៈ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ឧបបជ្ជវេទនិយកម្ម ។ បេ ។ អបរា- បរិយវេទនិយកម្ម ជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងជាតិជាលំដាប់ តទៅឬ ។ អើ ។ ( អបរាបរិយវេទនិយកម្ម ) ជាមិច្ឆត្តនិយតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( អបរាបរិយវេទនិយកម្ម ) ជាសម្មត្តនិយតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។