ពាវីសតិមវគ្គ អភិធម្មបិដក បរិនិព្វានកថា

ក្បាលទី 72 · ទំព័រ 630

បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានដែរឬ ។ អើ ។ បរិនិព្វាន ព្រោះមិនលះបង់សក្កាយទិដ្ឋិ ។ បេ ។ ព្រោះមិនលះបង់ អនោត្តប្បៈតិចតួច មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានដែរឬ ។ អើ ។ ព្រះអរហន្តប្រកបដោយរាគៈ ។ បេ ។ ប្រកបដោយកិលេសដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងព្រះអរហន្ត មិនមានរាគៈ ។ បេ ។ មិនមានកិលេសទេឬ ។ អើ ។ ប្រសិនបើ ព្រះអរហន្តមិនមានរាគៈ ។ បេ ។ មិនមានកិលេសទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បរិនិព្វាន ព្រោះ មិនលះបង់សញ្ញោជនៈតិចតួច មានទេ ។ បុគ្គលមិនគួរនិយាយថា បរិនិព្វាន ព្រោះមិនលះបង់ សញ្ញោជនៈតិចតួច មានទេឬ ។ អើ ។ ព្រះអរហន្ត ដឹងពុទ្ធវិស័យទាំងអស់ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រោះហេតុនោះ បរិនិព្វាន ព្រោះ មិនលះបង់សញ្ញោជនៈតិចតួច មាន ។