អដ្ឋកថាបរិនិព្វានកថា

ក្បាលទី 72 · ទំព័រ 631

ឥឡូវនេះ នឹងពណ៌នាអំពីបរិនិព្វាន ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយថា ព្រោះព្រះអរហន្ត មានសញ្ញោជនៈដែលមិនទាន់លះ ក្នុង វិស័យរបស់ព្រះសព្វញ្ញូពុទ្ធ រមែងបរិនិព្វានបាន ហេតុនោះ ទើបបរិនិព្វាន ដោយមិនលះបង់សញ្ញោជនៈណាមួយ មាន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យ ដ៏សេសក្នុងទីនេះ មានន័យដូចពោលហើយខាងដើមនោះឯង ។