អភិធម្មបិដក កុសលចិត្តកថា
ព្រះអរហន្ត មានកុសលចិត្តហើយ បរិនិព្វានឬ ។ អើ ។ ព្រះអរហន្ត តាក់តែងបុញ្ញាភិសង្ខារ តាក់តែងអនេញ្ជាភិសង្ខារ ធ្វើកម្មប្រព្រឹត្ត ទៅដើម្បីគតិ ធ្វើកម្មប្រព្រឹត្តទៅដើម្បីភព ធ្វើកម្មប្រព្រឹត្តទៅដើម្បីភាពជាធំ ធ្វើកម្ម ប្រព្រឹត្តទៅដើម្បីភាពជាអធិបតី ធ្វើកម្មប្រព្រឹត្តទៅដើម្បីមានភោគៈច្រើន ធ្វើកម្មប្រព្រឹត្តទៅដើម្បីមានបរិវារច្រើន ធ្វើកម្មប្រព្រឹត្តទៅដើម្បីលម្អដ៏លើស ក្នុងទេវលោក ធ្វើកម្មប្រព្រឹត្តទៅដើម្បីលម្អដ៏លើសក្នុងមនុស្សលោក ទើប បរិនិព្វានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត មានកុសលចិត្តហើយ បរិនិព្វានឬ ។ អើ ។ ព្រះអរហន្ត កាលសន្សំ កាលមិនសន្សំ កាលលះបង់ កាលប្រកាន់ កាល កកាយចេញ កាលកេរោគរ កាលកម្ចាត់ចេញ ។ បេ ។ កាលប្រមូលមក ទើប បរិនិព្វានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ លុះមិនសន្សំហើយ ស្ថិតនៅឬ ។ អើ ។ ប្រសិនបើ ព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ លុះមិនសន្សំហើយ ស្ថិតនៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត មានកុសលចិត្តហើយ បរិនិព្វានទេ ។ ក្រែងព្រះអរហន្ត មិនលះបង់ មិនប្រកាន់ លុះលះបង់ហើយ ស្ថិតនៅ មិនកកាយចេញ មិនកេរោគរ លុះមិនកកាយចេញហើយ ស្ថិតនៅ ក្រែងព្រះអរហន្ត មិនកម្ចាត់ចេញ មិនប្រមូលមក លុះកម្ចាត់ចេញហើយ ស្ថិតនៅឬ ។ អើ ។ ប្រសិនបើ ព្រះអរហន្ត មិនកម្ចាត់ចេញ មិនប្រមូលមក លុះកម្ចាត់ចេញហើយ ស្ថិតនៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត មានកុសលចិត្តហើយ បរិនិព្វានទេ ។