អភិធម្មបិដក អានេញ្ជកថា

ក្បាលទី 72 · ទំព័រ 635

ព្រះអរហន្ត ស្ថិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានឬ ។ អើ ។ ក្រែងព្រះអរហន្ត ស្ថិតនៅក្នុងបកតិចិត្ត ( ចិត្តជាប្រក្រតី ) ហើយបរិនិព្វានឬ ។ អើ ។ ប្រសិនបើ ព្រះអរហន្ត ស្ថិតនៅក្នុងបកតិចិត្ត ហើយបរិនិព្វាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ស្ថិត នៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានទេ ។ ព្រះអរហន្ត ស្ថិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វាន ព្រះអរហន្ត ស្ថិតនៅក្នុងចិត្តដែលសម្រេចដោយកិរិយា ហើយ បរិនិព្វានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងព្រះអរហន្ត ស្ថិត នៅក្នុងវិបាកចិត្ត ហើយបរិនិព្វានឬ ។ អើ ។ ប្រសិនបើ ព្រះអរហន្ត ស្ថិត នៅក្នុងវិបាកចិត្ត ហើយបរិនិព្វាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ស្ថិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានទេ ។ ព្រះអរហន្ត ស្ថិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វាន ព្រះអរហន្ត ស្ថិតនៅក្នុងចិត្តជាកិរិយា និងអព្យាក្រឹត ហើយ បរិនិព្វានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងព្រះអរហន្ត ស្ថិត នៅក្នុងចិត្តជាវិបាក និងអព្យាក្រឹត ហើយបរិនិព្វានឬ ។ អើ ។ ប្រសិនបើ ព្រះអរហន្ត ស្ថិតនៅក្នុងចិត្តជាវិបាក និងអព្យាក្រឹត ហើយបរិនិព្វាន ម្នាល អ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ស្ថិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានទេ ។ ព្រះអរហន្ត ស្ថិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈាន ហើយ បរិនិព្វានក្នុងលំដាប់ ( អំពីចតុត្ថជ្ឈាននោះ ) ឬ ។ អើ ។ ប្រសិនបើ ព្រះមាន ព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈាន ហើយបរិនិព្វានក្នុងលំដាប់ ( អំពី ច