អភិធម្មបិដក ធម្មាភិសមយកថា
ការត្រាស់ដឹងធម៌នៃសត្វ ដែលដេកនៅក្នុងគភ៌ មានដែរឬ ។ អើ ។ ការសម្តែងធម៌ ការស្តាប់ធម៌ ការសាកសួរធម៌ ការដេញដោលសួរ ការសមាទានសីល ភាវៈនៃការគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ភាវៈនៃ ការដឹងប្រមាណ ក្នុងភោជន ការប្រកបរឿយៗ ក្នុងកិរិយាភ្ញាក់រពឫកអស់ រាត្រីខាងដើម និងរាត្រីខាងចុងនៃសត្វ ដែលដេកនៅក្នុងគភ៌ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការសម្តែងធម៌ ។ បេ ។ ការប្រកបរឿយៗ ក្នុងកិរិយាភ្ញាក់រពឫក អស់រាត្រីខាងដើម និងរាត្រីខាងចុងនៃសត្វ ដែលដេក នៅក្នុងគភ៌ មិនមានទេឬ ។ អើ ។ ប្រសិនបើ ការសម្តែងធម៌ ការស្តាប់ធម៌ ។ បេ ។ ការប្រកបរឿយៗ ក្នុងកិរិយាភ្ញាក់រពឫក អស់រាត្រីខាងដើម និងរាត្រី ខាងចុងនៃសត្វ ដែលដេកនៅក្នុងគភ៌ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នក មិនគួរពោលថា ការត្រាស់ដឹងធម៌នៃសត្វ ដែលដេកនៅក្នុងគភ៌ មានទេ ។ ការត្រាស់ដឹងធម៌នៃសត្វ ដែលដេកនៅក្នុងគភ៌ មានដែរឬ ។ អើ ។ ក្រែងបច្ច័យទាំងឡាយ ២ គឺសំឡេងគឹកកង អំពីសំណាក់នៃបុគ្គលដទៃ ១ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ព្រោះអាស្រ័យសម្មាទិដ្ឋិ មាន ប្រសិនបើ បច្ច័យទាំងឡាយ ២ គឺសំឡេងគឹកកង អំពី សម្នាក់នៃបុគ្គលដទៃ ១ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ព្រោះ អាស្រ័យសម្មាទិដ្ឋិ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការត្រាស់ដឹង ធម៌នៃសត្វ ដែលដេកនៅក្នុងគភ៌ មានទេ ។ ការត្រាស់ដឹងធម៌នៃសត្វ ដែលដេកនៅក្នុងគភ៌ មានដែរឬ ។ អើ ។ ការត្រាស់ដឹងធម៌នៃសត្វ ដែលដេកលក់ មានសេចក្តីប្រមាទ មាន សតិភ្លេច មិនដឹងខ្លួន មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។