អដ្ឋកថាធម្មាភិសមយកថា

ក្បាលទី 72 · ទំព័រ 640

ឥឡូវនេះ នឹងពណ៌នាអំពីការត្រាស់ដឹងធម៌ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិដូចលទ្ធិរបស់និកាយឧត្តរាបថកៈពួកខ្លះថា ការត្រាស់ដឹងធម៌ មានដល់សត្វដែលដេកក្នុងគភ៌ ព្រោះ កាន់យកព្រះសោតាបន្នក្នុងភពអតីត ដែលនៅក្នុងផ្ទៃមាតា ហើយចេញចាក ផ្ទៃ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលពាក្យថា អត្ថិ គព្ភសេយ្យាយ ធម្មទេសនា ជាដើម ដើម្បីចោទសួរបរវាទីនេះថា បើការត្រាស់ ដឹងធម៌ មានក្នុងផ្ទៃនោះសោត ក៏គប្បីមានការសម្តែងធម៌ជាដើមក្នុង ទីនោះ ដែលជាហេតុនៃការត្រាស់ដឹងធម៌ ដូច្នេះ ។ បទថា សុត្តស្ស ជាដើម សកវាទីពោលសំដៅយក ភវង្គវារ ។ ពិតហើយ ភវង្គរបស់សត្វដែលនៅក្នុងគភ៌ រមែងប្រព្រឹត្តទៅ ច្រើន ព្រោះហេតុនោះ សត្វដែលដេកលក់ហើយ ឈ្មោះថា ដេកលក់ហើយ ព្រោះមិនមានការប្រព្រឹត្តទៅនៃពេលវេលាដែលគប្បីធ្វើកិច្ច ឈ្មោះថា ប្រមាទ ហើយ ព្រោះមិនមានភាវនានុយោគ ឈ្មោះថា ជាអ្នកមិនមានសតិ មិនមាន សម្បជញ្ញៈ ព្រោះមិនមានសតិ និងសម្បជញ្ញៈ ដែលជាគ្រឿងកំណត់កម្មដ្ឋាន កាលបើយ៉ាងនេះ ការត្រាស់ដឹងធម៌របស់សត្វបែបនេះ នឹងមានអំពីណា ។