អភិធម្មបិដក តិស្សោបិកថា

ក្បាលទី 72 · ទំព័រ 641

ការដល់នូវព្រះអរហត្តនៃសត្វ ដែលដេកនៅក្នុងគភ៌ មាន ដែរឬ ។ អើ ។ ការដល់នូវព្រះអរហត្តនៃសត្វ ដែលដេកលក់ មានសេចក្តី ប្រមាទ មានសតិភ្លេច មិនដឹងខ្លួន មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ការត្រាស់ដឹងធម៌នៃសត្វ ដែលកំពុងយល់សប្តិ មានដែរឬ ។ អើ ។ ការត្រាស់ដឹងធម៌នៃសត្វ ដែលដេកលក់ មានសេចក្តីប្រមាទ មាន សតិភ្លេច មិនដឹងខ្លួន មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការដល់ នូវព្រះអរហត្តនៃសត្វ ដែលកំពុងយល់សប្តិ មានដែរឬ ។ អើ ។ ការដល់ នូវព្រះអរហន្តនៃសត្វ ដែលដេកលក់ មានសេចក្តីប្រមាទ មានសតិភ្លេច មិនដឹងខ្លួន មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។