អដ្ឋកថាតិស្សោបិកថា

ក្បាលទី 72 · ទំព័រ 642

ឥឡូវនេះ នឹងពណ៌នាអំពីកថាទាំង ៣ ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈពួកខ្លះនោះឯងថា ការសម្រេចអរហត្ត មានដល់សត្វដែលនៅក្នុង ផ្ទៃ ព្រោះកាន់យកការសម្រេចអរហត្តរបស់ព្រះសោតាបន្ន ដែលកើតហើយ មិនយូរ និងព្រោះកាន់យកគភ៌តាំងនៅ ៧ ឆ្នាំ របស់នាងសុប្បវាសាឧបាសិកានិ ងក្នុងរឿងនេះថា ការត្រាស់ដឹងធម៌ រមែងមានដល់សត្វដែលនៅក្នុងផ្ទៃ និង ការសម្រេចអរហត្ត មានក្នុងផ្ទៃនោះ ព្រោះកាន់យកការទៅបាន ក្នុងអាកាស ជាដើម ក្នុងការយល់សប្តិ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ ដូចគ្នានឹង រឿងមុននោះឯង ។