អភិធម្មបិដក អព្យាកតកថា
ចិត្តទាំងអស់របស់បុគ្គលដែលកំពុងយល់សប្តិ ជាអព្យាក្រឹត បុគ្គលគប្បីសម្លាប់សត្វ ដោយការយល់សប្តិដែរឬ ។ អើ ។ ប្រសិនបើ បុគ្គលសម្លាប់សត្វដោយការយល់សប្តិដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តទាំងអស់របស់បុគ្គល ដែលកំពុងយល់សប្តិ ជា អព្យាក្រឹតទេ ។ បុគ្គលគប្បីកាន់យកទ្រព្យដែលគេមិនឲ្យ ដោយការយល់សប្តិ ។ បេ ។ គប្បីពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យទ្រគោះ ពោលពាក្យរោយរាយ គប្បីកាត់នូវទី-ត ប្លន់អ្នកស្រុក ប្លន់យកទ្រព្យផ្ទះមួយ ឈរចាំដណ្តើមយកទ្រព្យគេក្បែរផ្លូវ លួចប្រពន្ធបុគ្គលដទៃ ធ្វើអំពើសម្លាប់ អ្នកស្រុក ធ្វើអំពើសម្លាប់អ្នកនិគម សេពមេថុនធម្ម ដោយការយល់សប្តិ អសុចិរបស់បុគ្គល ដែលកំពុងយល់សប្តិ គប្បីហូរចេញ និងបុគ្គលគប្បីឲ្យទាន គប្បីឲ្យចីវរ ឲ្យបិណ្ឌបាត ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យគ្រឿងស៊ី ឲ្យគ្រឿងបរិភោគ ឲ្យទឹកផឹក ថ្វាយបង្គំចេតិយ បំពាក់ ផ្កាកម្រង បំពាក់គ្រឿងក្រអូប លាបនូវគ្រឿងលាបលើចេតិយ ។ បេ ។ ធ្វើ អភិទក្សិណចេតិយ ដោយការយល់សប្តិ មានដែរឬ ។ អើ ។ ប្រសិនបើ បុគ្គលគប្បីធ្វើអភិទក្សិណចេតិយ ដោយការយល់សប្តិបាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តទាំងអស់របស់បុគ្គល ដែលកំពុងយល់សប្តិ ជា អព្យាក្រឹតទេ ។ បុគ្គលមិនគួរនិយាយថា ចិត្តទាំងអស់របស់បុគ្គល ដែល កំពុងយល់សប្តិ ជាអព្យាក្រឹតទេឬ ។ អើ ។ ក្រែងចិត្តរបស់បុគ្គល ដែល កំពុងយល់សប្តិ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាអព្វោហារិយៈឬ ។ អើ ។ ប្រសិនបើ ចិត្តរបស់បុគ្គលដែលកំពុងយល់សប្តិ ព្រះមានព្រះភាគ ទ្រង់ត្រាស់ ថា ជាអព្វោហារិយៈ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ចិត្តទាំងអ