អភិធម្មបិដក អាសេវនប្បច្ចយតាកថា
ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាណាតិបាត បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅព្រម ដើម្បី នរក ប្រព្រឹត្តទៅព្រម ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅព្រម ដើម្បីប្រេតវិស័យ ផលនៃបាណាតិបាត ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វ ដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីអាយុខ្លី ពាក្យដូច្នេះ មាន ក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន ។ ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អទិន្នាទាន បុគ្គល សេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅព្រម ដើម្បីនរក ប្រព្រឹត្តទៅព្រម ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅព្រម ដើម្បីប្រេតវិស័យ ផលនៃអទិន្នាទាន ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើត ជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីវិនាសនៃភោគៈ ។ បេ ។ ផល នៃកាមេសុមិច្ឆាចារ ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើត ជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីសត្រូវ និងពៀរ ។ បេ ។ ផលនៃ មុសាវាទ ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីការពោលបង្កាច់ដោយពាក្យមិនពិត ។ បេ ។ ផល នៃបិសុណាវាចា ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជា មនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីបែកចាកមិត្ត ។ បេ ។ ផលនៃផរុសវាចា ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែង ប្រព្រឹត្តទៅព្រម ដើម្បីសំឡេងមិនជាទីគាប់ចិត្ត ។