អដ្ឋកថាអាសេវនប្បច្ចយតាកថា
ក្បាលទី 72 · ទំព័រ 649
ឥឡូវនេះ នឹងពណ៌នាអំពីភាពជាអាសេវនប្បច្ច័យដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈពួកខ្លះនោះឯងថា ព្រោះធម៌ទាំងពួងជាខណៈ បុគ្គលណាម្នាក់ តាំងនៅសូម្បីមួយជួរខណៈហើយ ឈ្មោះថា សេពនូវអាសេវនប្បច្ច័យ មិន មាន ព្រោះហេតុនោះ ភាពជាអាសេវនប្បច្ច័យ មិនមានដោយពិត ម្យ៉ាងទៀត ធម៌ណាមួយ ដែលកើតឡើងហើយ ដោយភាពជាអាសេវនប្បច្ច័យ រមែង មិនមាន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទី ដើម្បីឲ្យបរវាទីនោះ ព្រមទទួល ដោយអំណាចនៃព្រះសូត្រនោះឯង ទើបនាំព្រះសូត្រមកថា ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាណាតិបាត បុគ្គលសេពហើយ … មានក្នុងព្រះសូត្រឬ ដូច្នេះជាដើម ។ ព្រះសូត្រទាំងពួង នោះ មានអត្ថងាយយល់ហើយ ។