អភិធម្មបិដក ខណិកកថា
ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយឬ ។ អើ ។ មហាប្រឹថពី ស្ថិតនៅ មហាសមុទ្ទ ស្ថិតនៅ ស្តេចនៃភ្នំឈ្មោះសិនេរុ ស្ថិត នៅ ទឹក ស្ថិតនៅ ភ្លើង ស្ថិតនៅ ខ្យល់ ស្ថិតនៅ ពួកស្មៅ និងឈើតូច ឈើធំ ស្ថិតនៅក្នុងចិត្តដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយឬ ។ អើ ។ ចក្ខាយតនៈ កើតជាមួយនឹងចក្ខុវិញ្ញាណដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ចក្ខាយតនៈ កើតជាមួយនឹងចក្ខុវិញ្ញាណឬ ។ អើ ។ ក្រែងព្រះសារី បុត្តមានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោ ចក្ខុកើតខាងក្នុង មិន បែកធ្លាយមែន តែរូបខាងក្រៅ ក៏មិនមកកាន់រង្វង់នៃចក្ខុ ការពិចារណាដ៏ សមគួរដល់ចក្ខុ និងរូបនោះ ក៏មិនមាន ការកើតប្រាកដនៃវិញ្ញាណ ភាពដ៏ សមគួរដល់ចក្ខុ និងរូបនោះ មិនទាន់មាននៅឡើយទេ ម្នាលអាវុសោ ចក្ខុ ខាងក្នុង មិនបែកធ្លាយផង រូបខាងក្រៅ មកកាន់រង្វង់នៃចក្ខុផងមែន តែការ ពិចារណាដ៏សមគួរដល់ចក្ខុ និងរូបនោះ ក៏មិនមាន ការកើតប្រាកដនៃវិញ្ញាណ ភាពដ៏សមគួរដល់ចក្ខុ និងរូបនោះ មិនទាន់មាននៅឡើយទេ ម្នាលអាវុសោ លុះតែចក្ខុខាងក្នុង ក៏មិនបែកធ្លាយ រូបខាងក្រៅ ក៏មកកាន់រង្វង់នៃចក្ខុ ទាំង ការពិចារណាដ៏សមគួរដល់ចក្ខុ និងរូបនោះក៏មាន ការកើតប្រាកដនៃវិញ្ញាណ ភាពដ៏សមគគួរដល់ចក្ខុ និងរូបនោះ ទើបមានយ៉ាងនេះឯង ពាក្យដូច្នេះ មាន ក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ចក្ខាយតនៈ កើតជាមួយនឹងចក្ខុវិញ្ញាណទេ ។