តេវីសតិមវគ្គ អភិធម្មបិដក ឯកាធិប្បាយកថា

ក្បាលទី 72 · ទំព័រ 655

បុគ្គលគប្បីសេពមេថុនធម្ម ដោយសេចក្តីប្រាថ្នាតែមួយឬ ។ អើ ។ បុគ្គលមិនមែនជាសមណៈ មិនមែនជាភិក្ខុ មានឫសដាច់ហើយ ត្រូវ បារាជិកដោយសេចក្តីប្រាថ្នាតែមួយដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលគប្បីសេពមេថុនធម្ម ដោយសេចក្តីប្រាថ្នាតែមួយឬ ។ អើ ។ បុគ្គលគប្បីសម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ ពោល ពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យទ្រគោះ និយាយរោយរាយ កាត់ទី-តនៃផ្ទះ ប្លន់ពួកអ្នកស្រុក ប្លន់យកទ្រព្យផ្ទះមួយ ឈរចាំដណ្តើមទ្រព្យ គេក្បែរផ្លូវ លួចប្រពន្ធអ្នកដទៃ ធ្វើជាអ្នកសម្លាប់អ្នកស្រុក សម្លាប់អ្នកនិគម ដោយសេចក្តីប្រាថ្នាតែមួយដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។