អដ្ឋកថាឯកាធិប្បាយកថា

ក្បាលទី 72 · ទំព័រ 656

ឥឡូវនេះ នឹងពណ៌នាអំពីសេចក្តីប្រាថ្នាតែមួយដូចតទៅក្នុង រឿងនោះ ឈ្មោះថា សេចក្តីប្រាថ្នាតែមួយ ដោយសេចក្តីករុណា ដែលជាសេចក្តីប្រាថ្នាតែមួយ ឬឈ្មោះថា បុគ្គលមានសេចក្តីប្រាថ្នាតែមួយ ព្រោះអត្ថថា មានសេចក្តីប្រាថ្នាតែមួយ ដោយអំណាចធ្វើនូវការបូជាព្រះពុទ្ធ ជាមួយស្រីជាដើម ហើយតាំងសេចក្តីប្រាថ្នាថា យើងទាំងពីរ នឹងជាមនុស្ស តែមួយ ក្នុងសង្សារវដ្ត ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់ និកាយអន្ធកៈ និងនិកាយវេតុល្លកៈទាំងឡាយថា ជនពីរនាក់ មានសេចក្តី ប្រាថ្នាតែមួយបែបនេះ ជនទាំងពីរនោះ គប្បីសេពមេថុនធម្មបាន ពាក្យសួរ របស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ។ ពាក្យដ៏សេស គប្បីជ្រាបតាមព្រះបាលីនោះឯង ។