អភិធម្មបិដក អរហន្តវណ្ណកថា

ក្បាលទី 72 · ទំព័រ 657

ពួកអមនុស្សសេពមេថុនធម្ម ដោយក្លែងភេទជាព្រះអរហន្ត ដែរឬ ។ អើ ។ ពួកអមនុស្សសម្លាប់សត្វ ដោយក្លែងភេទជាព្រះអរហន្តដែរ ឬ ។ បេ ។ កាន់យកទ្រព្យដែលគេមិនបានឲ្យ ពោលពាក្យកុហក ពោលពាក្យ ញុះញង់ ពោលពាក្យទ្រគោះ និយាយពាក្យរោយរាយ កាត់ទី-តនៃផ្ទះ ប្លន់ ពួកអ្នកស្រុក ប្លន់យកទ្រព្យផ្ទះមួយ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ លួច យកប្រពន្ធបុគ្គលដទៃ ធ្វើអំពើសម្លាប់អ្នកស្រុក ។ បេ ។ ធ្វើអំពើសម្លាប់អ្នកនិគម ដោយក្លែងភេទជាព្រះអរហន្តដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។