អដ្ឋកថាអរហន្តវណ្ណកថា

ក្បាលទី 72 · ទំព័រ 658

ឥឡូវនេះ នឹងពណ៌នាអំពីភេទរបស់ព្រះអរហន្តដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយថា អមនុស្សទាំងឡាយសេពមេថុនធម្ម ដោយភេទ របស់ព្រះអរហន្តបាន ព្រោះឃើញភិក្ខុបាបដែលសម្បូរដោយឥរិយាបថ សម្បូរ ដោយកិរិយា ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ មានអត្ថងាយយល់ ហើយ ។