អភិធម្មបិដក ឥស្សរិយកាមការិកាកថា

ក្បាលទី 72 · ទំព័រ 659

ព្រះពោធិសត្វទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តី ប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វទៅកាន់នរក ទៅកាន់សញ្ជីវនរក ទៅកាន់កាលសុត្តនរក ទៅកាន់តាបននរក ទៅកាន់បតាបននរក ទៅកាន់ សង្ឃាដកនរក ទៅកាន់រោរុវនរក ។ បេ ។ ទៅកាន់អវីចិនរក ព្រោះហេតុ ធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តី ប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វទៅកាន់អសុរកាយ ព្រោះ ហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ ។ មិនមានទេ ។ ប្រសិនបើ ព្រះពោធិសត្វទៅកាន់អសុរកាយ ព្រោះហេតុធ្វើ សេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមានក្នុងព្រះសូត្រទេ ម្នាល ដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វទៅកាន់អសុរកាយ ព្រោះហេតុ ធ្វើសេចក្តីប្រាថ្នាឥស្សរិយយសទេ ។ ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើ សេចក្តីប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វ គប្បីចូលទៅកើត ក្នុងនរក គប្បីចូលទៅកើតក្នុងកំណើតតិរច្ឆាន ព្រោះហេតុធ្វើសេចក្តីប្រាថ្នា ឥស្សរិយយសដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើ សេចក្តីប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វ មានឫទ្ធិឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះពោធិសត្វ មានឫទ្ធិឬ ។ អើ ។ ព្រះ ពោធិសត្វ មានឆន្ទិទ្ធិបាទចម្រើនហើយ ។ បេ ។ មានវីរិយិទ្ធិបាទ ។ បេ ។ មាន ចិត្តិទ្ធិបាទ ។ បេ ។ មានវីមំសិទ្ធិបាទ ចម្រើនហើយឬ ។