អដ្ឋកថាឥស្សរិយកាមការិកាកថា
ឥឡូវនេះ នឹងពណ៌នាអំពី ព្រោះហេតុធ្វើសេចក្តីប្រាថ្នា ឥស្សរិយយសដូចតទៅ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈទាំងឡាយ ថា ព្រះពោធិសត្វ រមែងទៅកាន់វិនិបាត ព្រះពោធិសត្វ ឈមចុះកាន់ភាពជា អ្នកដេកក្នុងផ្ទៃ ព្រះពោធិសត្វ បានធ្វើទុក្ករកិរិយា ព្រះពោធិសត្វ បានធ្វើនូវ សេចក្តីព្យាយាមដទៃទៀត ព្រះពោធិសត្វឧទ្ទិសសាស្តាដទៃ ព្រោះធ្វើនូវការ ប្រាថ្នាក្នុងភាពជាធំ ព្រោះសំដៅយកឆទ្ទន្តជាតកជាដើម ពាក្យសួររបស់ សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ។ ពាក្យដ៏សេសក្នុងកថាដំបូង មានអត្ថងាយយល់ហើយ ។ ក្នុងកថាទី ២ បទថា ឥទ្ធិមា សកវាទីសួរថា បើព្រះ ពោធិសត្វគប្បីដល់ហេតុ ដែលធ្វើសេចក្តីប្រាថ្នាក្នុងភាពជាធំសោត ក៏គប្បី ដល់ដោយឫទ្ធិ មិនមែនដោយអំណាចកម្ម ដូច្នេះ ។ ក្នុងបញ្ញាដំបូង បរវាទី សំដៅយកឫទ្ធិដែលសម្រេចដោយភាវនា ទើបឆ្លើយបដិសេធ ។ ក្នុងបញ្ញាទី ២ សំដៅយកបុញ្ញបឫទ្ធិ ទើបឆ្លើយទទួល ។ ក្នុងកថាទី ៣ សកវាទីពោលពាក្យថា សស្សតោ លោកោ ជាដើម ដើម្បីសួរថា ឈ្មោះថា ព្រោះធ្វើសេចក្តីប្រាថ្នាក្នុងភាពជាធំ ការធ្វើ ទុក្ករកិរិយា ដែលព្រះពោធិសត្វធ្វើដោយមិច្ឆាទិដ្ឋិ បើព្រះអង្គគប្បីធ្វើទុក្ករកិរិយានោះសោត ក៏គប្បីកាន់យកនូវទិដ្ឋិទាំងឡាយ មានសស្សតទិដ្ឋិជាដើម ។ ក្នុងកថាទី ៤ ក៏ន័យនេះឯង ដូច្នេះ ។