អភិធម្មបិដក រាគប្បដិរូបកាទិកថា
ក្បាលទី 72 · ទំព័រ 664
មិនមែនរាគៈ ប្រៀបដោយរាគៈ មានដែរឬ ។ អើ ។ មិន មែនផស្សៈ ប្រៀបដោយផស្សៈ មាន មិនមែនវេទនា ប្រៀបដោយវេទនា មាន មិនមែនសញ្ញា ប្រៀបដោយសញ្ញា មាន មិនមែនចេតនា ប្រៀបដោយ ចេតនា មាន មិនមែនចិត្ត ប្រៀបដោយចិត្ត មាន មិនមែនសទ្ធា ប្រៀប ដោយសទ្ធា មាន មិនមែនវីរិយៈ ប្រៀបដោយវីរិយៈ មាន មិនមែនសតិ ប្រៀបដោយសតិ មាន មិនមែនសមាធិ ប្រៀបដោយសមាធិ មាន មិនមែន បញ្ញា ប្រៀបដោយបញ្ញា មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មិនមែនទោសៈ ប្រៀបដោយទោសៈ មាន មិនមែនមោហៈ ប្រៀបដោយ មោហៈ មាន មិនមែនកិលេស ប្រៀបដោយកិលេស មានដែរឬ ។ អើ ។ មិនមែនផស្សៈ ប្រៀបដោយផស្សៈ មាន ។ បេ ។ មិនមែនបញ្ញា ប្រៀប ដោយបញ្ញា មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។