អភិធម្មបិដក អបរិនិប្ផន្ថកថា
រូប មិនសម្រេចទេឬ ។ អើ ។ រូប មិនមែនជាអនិច្ចធម៌ មិនមែនជាសង្ខតធម៌ មិនមែនជាបដិច្ចសមុប្បន្នធម៌ មិនមែនជាខយធម៌ មិនមែន ជាវយធម៌ មិនមែនជាវិរាគធម៌ មិនមែនជានិរោធធម៌ មិនមែនជាវិបរិណាមធម៌ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងរូបជាអនិច្ចធម៌ ជា សង្ខតធម៌ ជាបដិច្ចសមុប្បន្នធម៌ ជាខយធម៌ ជាវយធម៌ ជាវិរាគធម៌ ជា និរោធធម៌ ជាវិបរិណាមធម៌ឬ ។ អើ ។ ប្រសិនបើ រូប ជាអនិច្ចធម៌ ជា សង្ខតធម៌ ។ បេ ។ ជាវិបរិណាមធម៌ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប មិនសម្រេចទេ ។ ទុក្ខ សម្រេចហើយឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ រូប មិនទៀងឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះ ជាទុក្ខ រូប មិនទៀង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទុក្ខ សម្រេច ហើយទេ ។ វេទនា ។ បេ ។ សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ ។ បេ ។ ចក្ខាយតនៈ ។ បេ ។ ធម្មាយតនៈ ។ បេ ។ ចក្ខុធាតុ ។ បេ ។ ធម្មធាតុ ។ បេ ។ ចក្ខ្រុន្ទិយ ។ បេ ។ អញ្ញាតាវិន្ទ្រិយ មិនសម្រេចទេឬ ។ អើ ។ អញ្ញាតាវិន្ទ្រិយ មិនមែនជាអនិច្ចធម៌ ។ បេ ។ មិនមែនជាវិបរិណាមធម៌ទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ក្រែងអញ្ញាតាវិន្ទ្រិយ ជាអនិច្ចធម៌ ជាសង្ខតធម៌ ។ បេ ។ ជាវិបរិណាមធម៌ឬ ។ អើ ។ ប្រសិនបើ អញ្ញាតាវិន្ទ្រិយ ជាអនិច្ចធម៌ ជា សង្ខតធម៌ ជាបដិច្ចសមុប្បន្នធម៌ ជាខយធម៌ ជាវយធម៌ ជាវិរាគធម៌ ជា និរោធធម៌ ជាវិបរិណាមធម៌ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អញ្ញាតាវិន្ទ្រិយ មិនសម្រេចទេ ។