អភិធម្មបិដក និទ្ទេសវារៈ

ក្បាលទី 73 · ទំព័រ 16

និទ្ទេសវារៈ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ ជាកុសលមូល ឬ ។ កុសលមូល មានត្រឹមតែ ៣ ឯពួកធម៌ជាកុសលដ៏សេស មិនមែនជា កុសលមូលឡើយ ។ មួយយ៉ាងទៀត ពួកធម៌ណា ជាកុសលមូល ពួកធម៌ ទាំងអស់នោះ ជាកុសលឬ ។ អើ ។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់ នោះ មានមូលតែមួយ ដោយកុសលមូលឬ ។ អើ ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជា កុសលឬ ។ រូប មានកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយកុសលមូល តែមិនមែនជាកុសលឡើយ ឯកុសល មានមូលតែមួយ ដោយកុសលមូល ផង ជាកុសលផង ។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយកុសលមូលឬ ។ មូលទាំងឡាយ ណា ជាកុសលមូល កើតក្នុងទីជាមួយគ្នា មានមូលតែមួយផង មាន គ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងកុសលមូល ឈ្មោះ ថា មានមូលតែមួយ ដោយកុសលមូល តែមិនមែនឈ្មោះថា មានគ្នានិងគ្នា ជាមូលឡើយ ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយ កុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ អើ ។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលមូល ជាមូលឬ ។ ពួកកុសលមូលជាមូល មានត្រឹមតែ ៣ ពួកធម៌ជាកុសលដ៏សេស មិនមែនឈ្មោះថា មានកុសលមូលជាមូលឡើយ ។ មួយយ៉ាងទៀត ពួកធម៌ ណា មានកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ ។ អើ ។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយកុសលមូលឬ ។ អើ ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ ។ រូប មាន កុសលជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយកុសលមូល តែមិនមែន ជាកុសល ឯកុសល មានមូលតែមួយជាមូល ដោយកុសលមូលផង ជាកុសល ផង ។