អដ្ឋកថានិទ្ទេសវារៈ
និទ្ទេសវារៈ ឥឡូវនេះ ព្រះមានព្រះភាគទ្រង់ផ្តើមនិទ្ទេសវារៈ ដោយន័យ ជាដើមថា យេកេចិ កុសលា ធម្មា ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា យេកេចិ ជាបទសម្តែងដល់កុសលទាំងអស់ ដោយមិនមានចំណែកសេសសល់ ។ បទថា កុសលា ធម្មា បានដល់ សភាវធម៌ដែលជាកុសល មិនមាន ទោស មានផលជាសេចក្តីសុខ ដែលជាលក្ខណៈ ដែលព្រះមានព្រះភាគ ត្រាស់ហើយក្នុងបទភាជនៈនៃកុសលត្តិកៈ ។ បទថា សព្វេ តេ កុសលមូលា បានដល់ រមែងសួរថា ធម៌ទាំងពួង នោះឯង ជាកុសលមូល ពិត ឬមិនពិត ។ បទថា តីណេវ កុសលមូលានិ បានដល់ ធម៌ទាំងអស់នោះ មិន ឈ្មោះថា កុសលមូល អធិប្បាយថា មូល ៣ មានអលោភៈជាដើម បុណ្ណោះ ឈ្មោះថា កុសលមូល ។ បទថា អវសេសា កុសលា ធម្មា ន កុសលមូលា បានដល់ កុសលធម៌ទាំងឡាយដ៏សេស មានផស្សៈជាដើម មិនឈ្មោះថាកុសលមូល ម្យ៉ាងទៀត អធិប្បាយថា កុសលទាំងឡាយដ៏សេស មានផស្សៈជាដើម ឈ្មោះថា កុសលធម៌បុណ្ណោះ មិនឈ្មោះថា កុសលមូល ។ បទថា យេ វា បន កុសលមូលា បានដល់ មូល ៣ មានអលោភៈ ជាដើម លោកកាន់យកហើយថា ធម៌ពួកណាជាកុសលមូល ដោយបទទី ២ នៃបុច្ឆាដំបូង ។ បទថា សព្វេ តេ ធម្មា កុសលា បានដល់ រមែងសួរថា ធម៌ទាំង ៣ នោះ ជាកុសលឬ ។ បទថា អាមន្តា បានដល់ ព្រះមានព្រះភាគ កាល ទ្រង់ទទួលភាពនៃកុសលមូលទាំងឡាយ ជាកុសល ទើបត្រាស់ ។ នេះជា អត្ថរបស់មូលយមកៈ ក្នុងមូលន័យ ។ គប្បីជ្រាបន័យរបស់ការវិសជ្ជនា ក្នុងបុច្ឆាទាំងពួងដោយឧបាយនេះ ។ ការប្លែកគ្នាឯណា មានក្នុងទីណា ខ្ញុំ ( ពុទ្ធឃោសាចារ្យ ) នឹងពណ៌នា ការប្លែកគ្នានោះ ក្នុងទីនោះតទៅ កុសលទាំងឡាយ បណ្ឌិតមិនគួរកាន់យក កុសលដែលមានមូល ១ ដោយអត្ថនៃការរាប់ តែគួរកាន់យកដោយអត្ថដែល ស្មើគ្នា អធិប្បាយថា ក្នុងឯកមូលយមកៈនេះ កុសលទាំងអស់នោះ មានមូល