អដ្ឋកថាបណ្ណត្តិឧទ្ទេសវារៈ
ខន្ធយមកៈ ៣ បណ្ណត្តិឧទ្ទេសវារៈ [ ២៤-៣១ ] ឥឡូវនេះ ជាកិច្ចពណ៌នាខន្ធយមកៈ ដែលព្រះមាន ព្រះភាគ ទ្រង់សម្តែងក្នុងលំដាប់បន្ទាប់អំពីមូលយមកៈ ព្រោះទ្រង់សង្គ្រោះ នូវធម៌ទាំងឡាយ មានកុសលជាដើម ដែលទ្រង់សម្តែងហើយ ក្នុងមូលយមកៈ ដោយអំណាចនៃខន្ធ គប្បីជ្រាបការកំណត់ព្រះបាលី ក្នុងខន្ធយមកៈ យ៉ាងនេះ ។ ក្នុងខន្ធយមកៈនេះ មានមហាវារៈ ៣ គឺ បណ្ណត្តិវារ បវត្តិវារ និង បរិញ្ញាវារ ។ ក្នុងមហាវារៈទាំង ៣ នោះ បណ្ណត្តិវារ ទ្រង់ត្រាស់ហៅថា បណ្ណត្តិវារ ព្រោះទ្រង់ធ្វើដោយអំណាចការជម្រះឈ្មោះរបស់ខន្ធទាំងឡាយ ។ បវត្តិវារ ទ្រង់ត្រាស់ហៅថា បវត្តិវារ ព្រោះទ្រង់ជម្រះការប្រព្រឹត្តទៅ ដោយអំណាចការកើតឡើង និងការរលត់ទៅនៃខន្ធទាំងឡាយ ដែលទ្រង់ ជម្រះឈ្មោះហើយ ។ បរិញ្ញាវារ ទ្រង់ត្រាស់ហៅថា បរិញ្ញាវារ ព្រោះទ្រង់សម្តែងបរិញ្ញា ៣ នៃខន្ធទាំងឡាយ ដែលប្រព្រឹត្តទៅហើយតាមលំដាប់នេះដោយសង្ខេប ។ ក្នុងមហាវារៈទាំងនោះ បណ្ណត្តិវារ ទ្រង់កំណត់ដោយអាការ ២ យ៉ាង គឺ ឧទ្ទេស និង និទ្ទេស ក្នុងឧទ្ទេស និងនិទ្ទេសទាំងនេះ ឧទ្ទេសវារៈ មិនមាន ដោយផ្នែកមួយ ។ ចាប់តាំងអំពីដើម ទ្រង់កំណត់និទ្ទេសដោយចំណែកមួយ ដោយអំណាចបុច្ឆា និងវិសជ្ជនា ។ ក្នុងវារៈទាំងនោះ បណ្ឌិតគប្បីជ្រាប ឧទ្ទេសវារៈ នៃបណ្ណត្តិវារៈ តាំងអំពីបទថា បញ្ចក្ខន្ធា ជាដើម រហូតដល់ បទថា ន ខន្ធា ន សង្ខារា ។ ពាក្យថា បុច្ឆាវារ នេះ ក៏ជាឈ្មោះរបស់ ឧទ្ទេសក្នុងបណ្ណត្តិវារៈនោះ ។ បណ្តាវារៈទាំងនោះ បទថា បញ្ចក្ខន្ធា ដូច្នេះ ជាឧទ្ទេសរបស់ខន្ធទាំងឡាយ ដែលគប្បីសួរដោយអំណាចយមកៈ ។ គប្បីជ្រាបការកំណត់ឈ្មោះរបស់ខន្ធទាំងឡាយនោះ ដោយប្រភេទថា រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្