អភិធម្មបិដក និទ្ទេសវារៈ

ក្បាលទី 73 · ទំព័រ 49

និទ្ទេសវារៈ រូប ហៅថា រូបក្ខន្ធឬ ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថា រូប តែមិនមែនហៅថា រូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថា រូបផង ហៅថា រូបក្ខន្ធផង ។ រូបក្ខន្ធ ហៅថា រូបឬ ។ អើ ។ វេទនា ហៅថា វេទនាខន្ធឬ ។ អើ ។ វេទនាខន្ធ ហៅថា វេទនាឬ ។ អើ ។ សញ្ញា ហៅថា សញ្ញាខន្ធឬ ។ ទិដ្ឋិសញ្ញា ហៅថា សញ្ញា តែមិនមែនហៅថា សញ្ញាខន្ធទេ ឯសញ្ញាខន្ធ ហៅថា សញ្ញាផង ហៅថា សញ្ញាខន្ធផង ។ សញ្ញាខន្ធ ហៅថា សញ្ញាឬ ។ អើ ។ ពួកសង្ខារ ហៅថា សង្ខារក្ខន្ធឬ ។ ពួកសង្ខារដ៏សេស លើកលែងតែ សង្ខារក្ខន្ធចេញ ហៅថា ពួកសង្ខារ តែមិនមែនហៅថា សង្ខារក្ខន្ធ ទេ ឯសង្ខារក្ខន្ធ ហៅថា ពួកសង្ខារផង ហៅថា សង្ខារក្ខន្ធផង ។ សង្ខារក្ខន្ធ ហៅថា ពួកសង្ខារឬ ។ អើ ។ វិញ្ញាណ ហៅថា វិញ្ញាណក្ខន្ធឬ ។ អើ ។ វិញ្ញាណក្ខន្ធ ហៅ ថា វិញ្ញាណឬ ។ អើ ។ មិនមែនរូប មិនហៅថា រូបក្ខន្ធឬ ។ អើ ។ មិនមែនរូបក្ខន្ធ មិនហៅថា រូបឬ ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា មិនមែនហៅថា រូបក្ខន្ធទេ គ្រាន់តែជារូប ឯធម៌ទាំងឡាយដ៏សេស វៀរលែងតែរូប និងរូបក្ខន្ធ ចេញ មិនមែនហៅថា រូបផង មិនមែនហៅថា រូបក្ខន្ធផង ។ មិនមែនវេទនា មិនហៅថា វេទនាខន្ធឬ ។ អើ ។ មិនមែន វេទនាខន្ធ មិនហៅថា វេទនាឬ ។ អើ ។ មិនមែនសញ្ញា មិនហៅថា សញ្ញាខន្ធឬ ។ អើ ។ មិនមែន សញ្ញាខន្ធ មិនហៅថា សញ្ញាឬ ។ ទិដ្ឋិសញ្ញា មិនមែនហៅថា សញ្ញាខន្ធទេ គ្រាន់តែជាសញ្ញាបុណ្ណោះ ឯពួកធម៌ដ៏សេស វៀរលែងតែសញ្ញា និងសញ្ញាខន្ធ ចេញ មិនមែនហៅថា សញ្ញាផង មិនមែនហៅថា សញ្ញាខន្ធផង ។