បទសោធនវារៈ

ក្បាលទី 73 · ទំព័រ 51

បណ្ណត្តិនិទ្ទេសវារៈ ៣ បទសោធនវារៈ [ ៣២-៤១ ] ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់ផ្តើមនិទ្ទេសវារៈ ដោយ ន័យជាដើមថា រូបំ រូបក្ខន្ធោ ក្នុងបញ្ញាថា រូបំ រូបក្ខន្ធោ ដូច្នេះ រូបណាមួយ ព្រះមានព្រះភាគត្រាស់ហៅថា រូប រូបទាំងអស់នោះ ទ្រង់ត្រាស់ដើម្បីជម្រះ ពាក្យថា រូបក្ខន្ធ ។ ពាក្យវិសជ្ជនាថា បិយរូបំ សាតរូបំ រូបំ ន រូបក្ខន្ធោ អធិប្បាយថា ពាក្យថា រូបណា ទ្រង់ត្រាស់ថា រូប ក្នុងពាក្យនេះថា បិយរូបំ សាតរូបំ រូបនោះ ហៅថា រូបបុណ្ណោះ មិនហៅថា រូបក្ខន្ធឡើយ ។ ពាក្យវិសជ្ជនាថា រូបក្ខន្ធោ រូបព្ចោវ រូបក្ខន្ធោ ច អធិប្បាយថា សភាវធម៌ណាជារូបក្ខន្ធ សភាវធម៌នោះ រមែងគួរដើម្បីនឹងពោលថា ជារូប ផង ជារូបក្ខន្ធផង ។ ក្នុងបញ្ញាថា រូបក្ខន្ធោ រូបំ ដូច្នេះ ព្រោះរូបក្ខន្ធ គប្បីពោលថា ជា រូបដោយពិតប្រាកដបុណ្ណោះ ហេតុនោះ ទើបទ្រង់ត្រាស់ថា អាមន្តា គប្បី ជ្រាបអត្ថក្នុងវិសជ្ជនាទាំងអស់ដោយឧបាយនេះ ឯការប្លែកគ្នា មានក្នុងទីណា នឹងពណ៌នាការប្លែកគ្នានោះ ក្នុងទីនោះ ។ ក្នុងសញ្ញាយមកៈ បទថា ទិដ្ឋិសញ្ញា បានដល់ ទិដ្ឋិសញ្ញា ដែលមកហើយ ក្នុងពាក្យថា បបញ្ចសញ្ញា គឺសញ្ញាជាគ្រឿងធ្វើឲ្យយឺតយូរជាដើម ។ ក្នុងសង្ខារយមកៈ បទថា អវសេសា សង្ខារា បានដល់ សង្ខតធម៌ ដ៏សេសសល់អំពីសង្ខារក្ខន្ធ ដែលមកហើយក្នុងពាក្យថា អនិច្ចា វត សង្ខារា សង្ខារទាំងឡាយ មិនទៀងហ្ន៎ ដូច្នេះជាដើម ។ ក្នុងបដិលោមវារៈ ក៏ន័យ នេះឯង ។ អធិប្បាយបទសោធនវារៈ ចប់