អភិធម្មបិដក
រូប ហៅថា រូបក្ខន្ធឬ ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថា រូប តែមិនមែនហៅថា រូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថា រូបផង ហៅថា រូបក្ខន្ធផង ។ ខន្ធទាំងឡាយ ហៅថា វេទនាខន្ធឬ ។ វេទនាខន្ធ ហៅថា ខន្ធ ផង ហៅថា វេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថា ពួកខន្ធ តែមិន មែនហៅថា វេទនាខន្ធទេ ។ រូប ហៅថា រូបក្ខន្ធឬ ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថា រូប តែមិនមែនហៅថា រូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថា រូបផង ហៅថា រូបក្ខន្ធផង ។ ខន្ធទាំងឡាយ ហៅថា សញ្ញាខន្ធឬ ។ សញ្ញាខន្ធ ហៅថា ខន្ធ ផង ហៅថា សញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិន មែនហៅថា សញ្ញាខន្ធទេ ។ រូប ហៅថា រូបក្ខន្ធឬ ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថា រូប តែមិនមែនហៅថា រូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថា រូបផង ហៅថា រូបក្ខន្ធផង ។ ខន្ធទាំងឡាយ ហៅថា សង្ខារក្ខន្ធឬ ។ សង្ខារក្ខន្ធ ហៅថា ខន្ធផង ហៅថា សង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សង្ខារក្ខន្ធទេ ។ រូប ហៅថា រូបក្ខន្ធឬ ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថា រូប តែមិនមែនហៅថា រូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថា រូបផង ហៅថា រូបក្ខន្ធផង ។ ខន្ធទាំងឡាយ ហៅថា វិញ្ញាណក្ខន្ធឬ ។ វិញ្ញាណក្ខន្ធ ហៅថា ខន្ធផង ហៅថា វិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វិញ្ញាណក្ខន្ធទេ ។ វេទនា ហៅថា វេទនាខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា រូបក្ខន្ធឬ ។ រូបក្ខន្ធ ហៅថា ខន្ធផង ហៅថា រូបក្ខន្ធផង ឯខន្ធទាំងឡាយ ដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា រូបក្ខន្ធទេ ។