អភិធម្មបិដក

ក្បាលទី 73 · ទំព័រ 61

រូប ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា រូបក្ខន្ធ ឬ ។ រូបក្ខន្ធ ហៅថា ខន្ធផង ហៅថា រូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា រូបក្ខន្ធទេ ។ វេទនា ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា វេទនាខន្ធឬ ។ វេទនាខន្ធ ហៅថា ខន្ធផង ហៅថា វេទនាខន្ធផង ឯខន្ធទាំងឡាយ ដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វេទនាខន្ធទេ ។ សញ្ញា ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា សញ្ញាខន្ធឬ ។ សញ្ញាខន្ធ ហៅថា ខន្ធផង ហៅថា សញ្ញាខន្ធផង ឯខន្ធទាំងឡាយ ដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សញ្ញាខន្ធទេ ។ ពួកសង្ខារ ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា សង្ខារក្ខន្ធឬ ។ សង្ខារក្ខន្ធ ហៅថា ខន្ធផង ហៅថា សង្ខារក្ខន្ធផង ឯខន្ធទាំងឡាយ ដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សង្ខារក្ខន្ធទេ ។ វិញ្ញាណ ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា វិញ្ញាណក្ខន្ធឬ ។ វិញ្ញាណក្ខន្ធ ហៅថា ខន្ធផង ហៅថា វិញ្ញាណក្ខន្ធផង ឯខន្ធ ទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វិញ្ញាណក្ខន្ធទេ ។ មិនមែនរូប មិនហៅថា ខន្ធឬ ។ ខន្ធទាំងឡាយដ៏សេស វៀរលែង តែរូបចេញ មិនហៅថា រូបទេ ហៅថា ពួកខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូប និងពួកខន្ធចេញ មិនហៅថា រូបផង មិនហៅថា ពួកខន្ធផង ទេ ។ មិនមែនពួកខន្ធ មិនហៅថា រូបក្ខន្ធឬ ។ អើ ។ មិនមែនវេទនា មិនហៅថា ខន្ធឬ ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនាចេញ មិនហៅថា វេទនាទេ ហៅថា ពួកខន្ធ ខន្ធទាំងឡាយ ដ៏សេស វៀរលែងតែវេទនា និងពួកខន្ធចេញ មិនហៅថា វេទនាផង មិន ហៅថា ពួកខន្ធផងទេ ។ មិនមែនពួកខន្ធ មិនហៅថា វេទនាខន្ធឬ ។ អើ ។