អដ្ឋកថាសុទ្ធក្ខន្ធវារៈ
សុទ្ធក្ខន្ធវារៈ [ ៦៧-៧៦ ] សុទ្ធក្ខន្ធវារៈ ពាក្យសួរថា រូបំ ខន្ធោ រមែងត្រាស់ សួរថា រូបណាមួយ ដែលពោលថា រូប រូបទាំងអស់នោះ ជាខន្ធឬ ។ ក្នុង ពាក្យសួរនោះ ព្រោះរូប ពោល គឺបិយរូប សាតរូបក្តី ភូតរូប និងឧបាទារូប ទាំងអស់ក្តី ដល់នូវការសង្គ្រោះក្នុងខន្ធ ៥ ។ ព្រោះហេតុនោះ ទើបទ្រង់ ត្រាស់ទទួលថា អាមន្តា ។ ក្នុងទុតិយបទ គួរសួរថា ខន្ធទាំងឡាយ ហៅថា រូបឬ ព្រោះទ្រង់ អធិប្បាយរូបក្ខន្ធហើយ ដោយពាក្យថា រូប ព្រោះហេតុនោះ ទើបទ្រង់មិន ពិចារណាដល់ពាក្យ កាលត្រាស់សួរដោយអំណាចនៃអត្ថ ទើបត្រាស់ថា ខន្ធា រូបក្ខន្ធោ ដូច្នេះ ។ គប្បីជ្រាបអត្ថក្នុងបទទាំងពួង ដោយឧបាយនេះ ។ សូម្បីក្នុងនិទ្ទេសវារៈ នៃអាយតនយមកៈជាដើមខាងមុខ ក៏ន័យនេះ ។ ក្នុងពាក្យសួរថា សញ្ញា ខន្ធោ នេះ ទិដ្ឋិសញ្ញាក្តី សញ្ញាក្តី ចូរមាន ទ្រង់ត្រាស់ថា អាមន្តា ព្រោះភាពនៃទិដ្ឋិសញ្ញា និងសញ្ញាទាំងអស់ក៏ជាខន្ធ ។ ក្នុងបទថា សង្ខារា ខន្ធោ ក៏មានន័យនេះ ។ ពិតហើយ ឈ្មោះថា សង្ខារដែលផុតចាកភាពជាខន្ធ រមែងមិនមាន ។ ក្នុងបដិលោម ពាក្យសួរថា ន រូបំ ន ខន្ធោ ដូច្នេះ ព្រះមានព្រះភាគ ត្រាស់សួរថា ធម្មជាតណាមិនមែនរូប ធម្មជាតនោះ ក៏មិនមែនខន្ធឬ ក្នុង វិសជ្ជនាបញ្ញានោះ ដូច្នេះថា រូបំ ឋបេត្វា អវសេសា ខន្ធា ន រូបំ ខន្ធា អធិប្បាយថា ខន្ធទាំងឡាយ មានវេទនាជាដើម ដទៃអំពីរូប មិនហៅថា រូប តែហៅថា ខន្ធ ។ បទថា រូបញ្ច ខន្ធេ ច ឋបេត្វា អវសេសា ដូច្នេះ បានដល់ បញ្ញត្តិ និងនិព្វាន ដែលផុតចាកខន្ធ ៥ ។ ក្នុងបទថា អវសេសា ដទៃអំពីបទនេះ ក៏ មានន័យនេះ ដោយប្រការដូច្នេះ ។ អដ្ឋកថាសុទ្ធក្ខន្ធវារៈ ចប់