អភិធម្មបិដក

ក្បាលទី 73 · ទំព័រ 65

រូប ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា វេទនាខន្ធ ឬ ។ វេទនាខន្ធ ហៅថា ខន្ធផង ហៅថា វេទនាខន្ធផង ឯខន្ធទាំងឡាយ ដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វេទនាខន្ធទេ ។ រូប ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា សញ្ញាខន្ធ ឬ ។ សញ្ញាខន្ធ ហៅថា ខន្ធផង ហៅថា សញ្ញាខន្ធផង ឯខន្ធទាំងឡាយ ដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សញ្ញាខន្ធទេ ។ រូប ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា សង្ខារក្ខន្ធ ឬ ។ សង្ខារក្ខន្ធ ហៅថា ខន្ធផង ហៅថា សង្ខារក្ខន្ធផង ឯខន្ធទាំងឡាយ ដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សង្ខារក្ខន្ធទេ ។ រូប ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា វិញ្ញាណក្ខន្ធ ឬ ។ វិញ្ញាណក្ខន្ធ ហៅថា ខន្ធផង ហៅថា វិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយ ដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វិញ្ញាណក្ខន្ធទេ ។ វេទនា ហៅថា ខន្ធឬ ។ អើ ។ ខន្ធ ហៅថា រូបក្ខន្ធឬ ។ រូបក្ខន្ធ ហៅថា ខន្ធផង ហៅថា រូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែ ជាពួកខន្ធ មិនមែនហៅថា រូបក្ខន្ធទេ ។ វេទនា ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា សញ្ញាខន្ធឬ ។ សញ្ញាខន្ធ ហៅថា ខន្ធផង ហៅថា សញ្ញាខន្ធផង ឯខន្ធ ទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សញ្ញាខន្ធទេ ។ វេទនា ហៅថា ខន្ធឬ ។ អើ ។ ខន្ធទាំងឡាយ ហៅថា សង្ខារក្ខន្ធឬ ។ សង្ខារក្ខន្ធ ហៅថា ខន្ធផង ហៅថា សង្ខារក្ខន្ធផង ឯខន្ធ ទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សង្ខារក្ខន្ធទេ ។