អភិធម្មបិដក បវត្តិវារៈ
បវត្តិវារៈ រូបក្ខន្ធ របស់សត្វណា កើតឡើង វេទនាខន្ធ របស់សត្វនោះ ក៏កើតឡើងដែរឬ ។ ពួកសត្វចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើង ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ ចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធកើតឡើងផង របស់សត្វទាំងនោះ វេទនាខន្ធ កើតឡើងផង ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណាកើតឡើង រូបក្ខន្ធ របស់សត្វនោះ ក៏កើតឡើងដែរឬ ។ ពួកសត្វ ចូលទៅកាន់អរូបភព វេទនាខន្ធ របស់សត្វទាំងនោះ កើតឡើង ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វចូលទៅកាន់បញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើង ផង រូបក្ខន្ធកើតឡើងផង ។ រូបក្ខន្ធ កើតឡើងក្នុងទីណា វេទនាខន្ធ ក៏កើតឡើងក្នុងទីនោះ ដែរឬ ។ រូបក្ខន្ធ កើតឡើងក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនកើតឡើងក្នុង អសញ្ញសត្វនោះទេ រូបក្ខន្ធ រមែងកើតឡើងផង វេទនាខន្ធ រមែងកើតឡើងផង ក្នុងបញ្ចវោការភពនោះ ។ មួយយ៉ាងទៀត វេទនាខន្ធ កើតឡើងក្នុងទីណា រូបក្ខន្ធ ក៏កើតឡើងក្នុងទីនោះដែរឬ ។ វេទនាខន្ធកើតឡើង ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនកើតឡើងក្នុងទីនោះទេ វេទនាខន្ធ រមែងកើតឡើងផង រូបក្ខន្ធ រមែងកើតឡើងផង ក្នុងបញ្ចវោការភពនោះ ។ រូបក្ខន្ធ របស់សត្វណា កើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ ក៏កើតឡើងក្នុងទីនោះដែរឬ ។ ពួកសត្វ ចូលទៅកាន់ អសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វ ចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ ក៏កើតឡើងផង វេទនាខន្ធក៏កើតឡើង ផង ក្នុងទីនោះ ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា កើតឡើង ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ កើតឡើង