អដ្ឋកថាបវត្តិវារៈ
បវត្តិវារៈ [ ១១៧-២៧២ ] ឥឡូវនេះ ព្រះមានព្រះភាគទ្រង់ផ្តើមបវត្តិវារៈ ដោយ ន័យជាដើមថា យស្ស រូបក្ខន្ធោ ។ សួរថា ព្រោះហេតុអ្វី ទើបទ្រង់មិន ត្រាស់ឧទ្ទេសវារៈក្នុងបវត្តិវារៈនេះ ឆ្លើយថា ព្រោះជាន័យដែលទ្រង់សម្តែង ហើយខាងដើម ។ ឯន័យក្នុងឧទ្ទេសវារៈ ទ្រង់សម្តែងហើយក្នុងបណ្ណត្តិវារៈ ។ ដោយន័យនោះ ទើបព្រះមានព្រះភាគមិនត្រាស់ឧទ្ទេសវារៈនោះ ទ្រង់ផ្តើម និទ្ទេសវារៈតែម្តង ព្រោះមិនត្រាស់ឧទ្ទេសវារៈក្នុងបណ្ណត្តិវារៈនេះ បុគ្គលណាមួយ ក៏អាចជ្រាបបាន ។ អន្តរវារៈ ៣ គឺ ឧប្បាទវារ ១ និរោធវារ ១ ឧប្បាទនិរោធវារ ១ រមែងមានក្នុងមហាវារៈ ពោល គឺបវត្តិវារៈនេះ ។ ក្នុងវារៈទាំង ៣ នោះ វារៈទី ១ ហៅថា ឧប្បាទវារ ព្រោះសម្តែងលក្ខណៈនៃការកើតឡើងរបស់ ធម៌ទាំងឡាយ ។ វារៈទី ២ ហៅថា និរោធវារ ព្រោះសម្តែងលក្ខណៈនៃការរលត់ របស់ធម៌ទាំងឡាយនោះឯង ។ វារៈទី ៣ ហៅថា ឧប្បាទនិរោធវារ ព្រោះសម្តែងលក្ខណៈទាំងពីរ ។ ព្រះមានព្រះភាគ ទ្រង់សម្តែងអាការ នៃការកើតឡើងរបស់ធម៌ទាំងឡាយ ក្នុងបវត្តិវារៈនេះ ដោយឧប្បាទវារៈ ទ្រង់សម្តែងការមិនទៀងរបស់ធម៌ ទាំងឡាយនោះឯង ដោយនិរោធវារៈថា ឈ្មោះថា ធម្មជាតដែលកើតឡើង ហើយ ទៀង រមែងមិនមាន ទ្រង់សម្តែងការកើតឡើង និងការមិនទៀងទាំង ពីរនោះ ដោយឧប្បាទនិរោធវារៈ ។ ក្នុងឧប្បាទវារៈនោះ មានប្រភេទនៃកាល យ៉ាង ដោយអំណាចអទ្ធា ៣ គឺ បច្ចុប្បន្ន ១ អតីត ១ អនាគត ១ អតីត និងបច្ចុប្បន្ន ១ អនាគត និងបច្ចុប្បន្ន ១ អនាគត និងអតីត ១ ។ ក្នុងកាលទាំងនោះ បទថា យស្ស រូបក្ខន្ធោ ឧប្បជ្ជតិ គប្បីជ្រាប កាលជាបច្ចុប្បន្ន ដោយអំណាចនៃឈ្មោះដែលជាបច្ចុប្បន្ន បច្ចុប្បន្ននោះ ទ្រង់ត្រាស់មុនថា បច្ចុប្បន្ននោះ ជាធម្មជ