អភិធម្មបិដក បរិញ្ញាវារៈ
បរិញ្ញាវារៈ បុគ្គលណា កំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថា កំណត់ដឹងនូវវេទនាខន្ធដែរឬ ។ អើ ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថា កំណត់ដឹងនូវរូបក្ខន្ធដែរឬ ។ អើ ។ បុគ្គលណា មិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថា មិនកំណត់ដឹងនូវ វេទនាខន្ធដែរឬ ។ អើ ។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវ វេទនាខន្ធ បុគ្គលនោះ ឈ្មោះថា មិនកំណត់ដឹងនូវរូបក្ខន្ធដែរឬ ។ អើ ។ បុគ្គលណា កំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះ ថា កំណត់ដឹងហើយ នូវវេទនាខន្ធដែរឬ ។ អើ ។ មួយយ៉ាងទៀត បុគ្គល ណា កំណត់ដឹងហើយ នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថា កំណត់ដឹង ហើយ នូវរូបក្ខន្ធដែរឬ ។ អើ ។ បុគ្គលណា មិនកំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថា មិនកំណត់ដឹងហើយ នូវវេទនាខន្ធដែរឬ ។ អើ ។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងហើយ នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថា មិនកំណត់ដឹងហើយ នូវរូបក្ខន្ធដែរឬ ។ អើ ។ បុគ្គលណា នឹងកំណត់ដឹង នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថា នឹងកំណត់ដឹង នូវវេទនាខន្ធដែរឬ ។ អើ ។ មួយយ៉ាងទៀត បុគ្គលណា នឹង កំណត់ដឹង នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថា នឹងកំណត់ដឹង នូវរូបក្ខន្ធ ដែរឬ ។ អើ ។ បុគ្គលណា នឹងមិនកំណត់ដឹង នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថា នឹងមិនកំណត់ដឹង នូវវេទនាខន្ធដែរឬ ។ អើ ។ មួយយ៉ាងទៀត បុគ្គលណា នឹងមិនកំណត់ដឹង នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថា នឹងមិន កំណត់ដឹង នូវរូបក្ខន្ធដែរឬ ។ អើ ។