អដ្ឋកថាបរិញ្ញាវារៈ

ក្បាលទី 73 · ទំព័រ 155

បរិញ្ញាវារៈ [ ២៧៣-២៧៨ ] ក្នុងបរិញ្ញាវារៈ ដែលមានក្នុងលំដាប់បន្ទាប់អំពីបវត្តិមហាវារៈនោះ មានប្រភេទនៃកាល ៦ យ៉ាងបុណ្ណោះ មានន័យ ២ យ៉ាង ដោយអនុលោម និងបដិលោម តែក្នុងវារៈទាំង ៣ គឺបុគ្គលវារៈ ឱកាសវារៈ បុគ្គលលោកាសវារៈ រមែងបានបុគ្គលវារៈបុណ្ណោះ មិនបានវារៈក្រៅ អំពីនេះឡើយ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះមានពាក្យវិសជ្ជនាតែមួយដូចគ្នា ។ បើបុគ្គលណានីមួយកំណត់ដឹងរូបក្ខន្ធក្នុងទីណាមួយសោត ក៏រមែងកំណត់ដឹង វេទនាខន្ធនោះឯង បើកំណត់ដឹងវេទនាខន្ធសោត ក៏រមែងកំណត់ដឹងរូបក្ខន្ធ នោះឯង បើបុគ្គលណាមិនកំណត់ដឹងរូបក្ខន្ធសោត ក៏មិនកំណត់ដឹងវេទនាខន្ធនោះឯង បើមិនកំណត់ដឹងវេទនាខន្ធ ក៏មិនកំណត់ដឹងនូវរូបក្ខន្ធនោះឯង ព្រោះហេតុនោះ វារៈទាំងនោះ គប្បីជ្រាបថា រមែងមិនបានវារៈទាំង ២ នោះ ក្នុងបរិញ្ញាវារៈនេះ ព្រោះមានពាក្យវិសជ្ជនាដូចគ្នាថា បុគ្គលគប្បីធ្វើការសាកសួរ ដោយអំណាចពាក្យសួរជាដើមថា បុគ្គលរមែងកំណត់ដឹងរូបក្ខន្ធ ក្នុង ទីណា ក៏រមែងកំណត់ដឹងវេទនាខន្ធក្នុងទីនោះ ដូច្នេះហើយ គប្បីធ្វើការ វិសជ្ជនាថា អើ នោះឯង ។ ម្យ៉ាងទៀត បុគ្គលវារៈ ព្រះមានព្រះភាគទ្រង់សម្តែងហើយ ក្នុងបរិញ្ញាវារៈនេះថា ឈ្មោះថា បរិញ្ញាកិច្ច រមែងមានដល់បុគ្គលបុណ្ណោះ មិនមាន ដល់ឱកាស បុគ្គលបុណ្ណោះអាចដឹងជុំវិញ មិនមែនឱកាស ព្រោះហេតុនោះ ទើបទ្រង់មិនកាន់យកឱកាសវារៈ ព្រោះព្រះមានព្រះភាគ ទ្រង់មិនកាន់យក ឱកាសវារៈនោះ បុគ្គលលោកាសវារៈ ដែលមានក្នុងលំដាប់នៃឱកាសវារៈនោះ សូម្បីបាន ក៏ទ្រង់មិនកាន់យក បុគ្គលវារៈនេះទ្រង់កាន់យកហើយក្នុងបច្ចុប្បន្ន កាលយមកៈ ១០ ដោយការមិនកាន់យកទៀតក្នុងអនុលោមន័យ ដោយន័យ ដែលពោលហើយខាងដើមថា យមកៈដែល