អាយតនយមកៈ អភិធម្មបិដក បណ្ណត្តិវារៈ

ក្បាលទី 73 · ទំព័រ 159

អាយតនយមកៈ ៣ បណ្ណត្តិវារៈ អាយតនៈ ១២ គឺចក្ខាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ ជិវ្ហាយតនៈ ១ កាយាយតនៈ ១ រូបាយតនៈ ១ សទ្ទាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ ។ ឧទ្ទេសវារៈ ចក្ខុ ហៅថា ចក្ខាយតនៈ ចក្ខាយតនៈ ហៅថា ចក្ខុ ។ សោតៈ ហៅថា សោតាយតនៈ សោតាយតនៈ ហៅថា សោតៈ ។ ឃានៈ ហៅថា ឃានាយតនៈ ឃានាយតនៈ ហៅថា ឃានៈ ។ ជិវ្ហា ហៅថា ជិវ្ហាយតនៈ ជិវ្ហាយតនៈ ហៅថា ជិវ្ហា ។ កាយ ហៅថា កាយាយតនៈ កាយាយតនៈ ហៅថា កាយ ។ រូប ហៅថា រូបាយតនៈ រូបាយតនៈ ហៅថា រូប ។ សទ្ទៈ ហៅថា សទ្ទាយតនៈ សទ្ទាយតនៈ ហៅថា សទ្ទៈ ។ គន្ធៈ ហៅថា គន្ធាយតនៈ គន្ធាយតនៈ ហៅថា គន្ធៈ ។ រសៈ ហៅថា រសាយតនៈ រសាយតនៈ ហៅថា រសៈ ។ ផោដ្ឋព្វៈ ហៅថា ផោដ្ឋព្វាយតនៈ ផោដ្ឋព្វាយតនៈ ហៅថា ផោដ្ឋព្វៈ ។ មនៈ ហៅថា មនាយតនៈ មនាយតនៈ ហៅថា មនៈ ។ ធម្មៈ ហៅថា ធម្មាយតនៈ ធម្មាយតនៈ ហៅថា ធម្មៈ ។