អភិធម្មបិដក ឧទ្ទេសវារៈ
មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈ មិនមែនចក្ខាយតនៈ មិនហៅថា ចក្ខុ ។ មិនមែនសោតៈ មិនហៅថា សោតាយតនៈ មិនមែន សោតាយតនៈ មិនហៅថា សោតៈ ។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈ មិនមែនឃានាយតនៈ មិនហៅថា ឃានៈ ។ មិនមែនជិវ្ហា មិនហៅ ថា ជិវ្ហាយតនៈ មិនមែនជិវ្ហាយតនៈ មិនហៅថា ជិវ្ហា ។ មិនមែនកាយ មិន ហៅថា កាយាយតនៈ មិនមែនកាយាយតនៈ មិនហៅថា កាយ ។ មិនមែន រូប មិនហៅថា រូបាយតនៈ មិនមែនរូបាយតនៈ មិនហៅថា រូប ។ មិនមែន សទ្ទៈ មិនហៅថា សទ្ទាយតនៈ មិនមែនសទ្ទាយតនៈ មិនហៅថា សទ្ទៈ ។ មិនមែនគន្ធៈ មិនហៅថា គន្ធាយតនៈ មិនមែនគន្ធាយតនៈ មិនហៅថា គន្ធៈ ។ មិនមែនរសៈ មិនហៅថា រសាយតនៈ មិនមែនរសាយតនៈ មិនហៅថា រសៈ ។ មិនមែនផោដ្ឋព្វៈ មិនហៅថា ផោដ្ឋព្វាយតនៈ មិនមែនផោដ្ឋព្វាយតនៈ មិនហៅថា ផោដ្ឋព្វៈ ។ មិនមែនមនៈ មិនហៅថា មនាយតនៈ មិន មែនមនាយតនៈ មិនហៅថា មនៈ ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈ មិនមែនធម្មាយតនៈ មិនហៅថា ធម្មៈ ។ ចក្ខុ ហៅថា ចក្ខាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈ ។ ចក្ខុ ហៅថា ចក្ខាយតនៈ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈ ។ ចក្ខុ ហៅថា ចក្ខាយតនៈ អាយតនៈទាំងឡាយ ហៅថា ជិវ្ហាយតនៈ ។ បេ ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈ ។ សោតៈ ហៅ ថា សោតាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈ ។ សោតៈ ហៅថា សោតាយតនៈ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈ ។ បេ ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈ ។ ឃានៈ ហៅថា ឃានាយតនៈ ។ បេ ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈ ។ បេ ។ ធម្មៈ ហៅថា ធម្មាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈ ។ ធម្មៈ ហៅថា ធម្មាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈ ។