អភិធម្មបិដក និទ្ទេសវារៈ

ក្បាលទី 73 · ទំព័រ 164

អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ ។ បេ ។ មិនមែន អាយតនៈទាំងឡាយ មិនហៅថា ធម្មៈ ។ មិនមែនឃានៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ ។ បេ ។ មិនមែន អាយតនៈទាំងឡាយ មិនហៅថា ធម្មៈ ។ មិនមែនធម្មៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ ។ មិនមែនធម្មៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតៈ ។ បេ ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនៈ ។ ( ចក្កៈ បណ្ឌិត គប្បីចងទុក ) ។ ឧទ្ទេសវារៈ ចប់ និទ្ទេសវារៈ ចក្ខុ ហៅថា ចក្ខាយតនៈឬ ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថា ចក្ខុ មិនហៅថា ចក្ខាយតនៈទេ ចក្ខាយតនៈ ហៅថា ចក្ខុផង ហៅថា ចក្ខាយតនៈផង ។ ចក្ខាយតនៈ ហៅថា ចក្ខុដែរឬ ។ អើ ។ សោតៈ ហៅថា សោតាយតនៈដែរឬ ។ ទិព្វសោតៈ តណ្ហាសោតៈ ហៅថា សោតៈ មិនហៅ ថា សោតាយតនៈទេ សោតាយតនៈ ហៅថា សោតៈផង ហៅថា សោតាយតនៈផង ។ សោតាយតនៈ ហៅថា សោតៈដែរឬ ។ អើ ។ ឃានៈ ហៅ ថា ឃានាយតនៈដែរឬ ។ អើ ។ ឃានាយតនៈ ហៅថា ឃានៈដែរឬ ។ អើ ។ ជិវ្ហា ហៅថា ជិវ្ហាយតនៈដែរឬ ។ អើ ។ ជិវ្ហាយតនៈ ហៅថា ជិវ្ហាដែរឬ ។ អើ ។ កាយ ហៅថា កាយាយតនៈដែរឬ ។ កាយដ៏សេស វៀរលែងតែ កាយាយតនៈចេញ ហៅថា កាយ មិនហៅថា កាយាយតនៈទេ កាយាយតនៈ ហៅថា កាយផង ហៅថា កាយាយតនៈផង ។ កាយាយតនៈ ហៅថា កាយ ដែរឬ ។ អើ ។ រូប ហៅថា រូបាយតនៈដែរឬ ។ រូបដ៏សេស វៀរលែងតែ រូបាយតនៈចេញ ហៅថា រូប មិនហៅថា រូបាយតនៈទេ រូបាយតនៈ ហៅថា រូបផង ហៅថា រូបាយតនៈផង ។ រូបាយតនៈ ហៅថា រូបដែរឬ ។