អភិធម្មបិដក បវត្តិវារៈ
បវត្តិវារៈ ចក្ខាយតនៈរបស់សត្វណា កើតឡើង សោតាយតនៈរបស់ សត្វនោះ កើតឡើងដែរឬ ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈរបស់សត្វទាំងនោះ កើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយ សោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈរបស់សត្វទាំងនោះ កើតឡើង ផង សោតាយតនៈ កើតឡើងផង ។ មួយយ៉ាងទៀត សោតាយតនៈរបស់ សត្វណា កើតឡើង ចក្ខាយតនៈរបស់សត្វនោះ កើតឡើងដែរឬ ។ ពួកសត្វ ដែលប្រកបដោយសោតៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈរបស់ សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ទេ ពួកសត្វដែលប្រកបដោយសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង ។ ចក្ខាយតនៈរបស់សត្វណា កើតឡើង ឃានាយតនៈរបស់ សត្វនោះ កើតឡើងដែរឬ ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈរបស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយ ឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈរបស់សត្វទាំងនោះ កើតឡើង ផង ឃានាយតនៈ កើតឡើងផង ។ មួយយ៉ាងទៀត ឃានាយតនៈរបស់ សត្វណាកើតឡើង ចក្ខាយតនៈរបស់សត្វនោះ កើតឡើងដែរឬ ។ ពួកសត្វ ដែលប្រកបដោយឃានៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈរបស់ សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ទេ ពួកសត្វដែលប្រកបដោយឃានៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈរបស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈកើតឡើងផង ។