អដ្ឋកថាអាយតនយមកៈ បណ្ណត្តិឧទ្ទេសវារៈ

ក្បាលទី 73 · ទំព័រ 406

អាយតនយមកៈ ៣ បណ្ណត្តិឧទ្ទេសវារៈ [ ២៧៩-៧៩៣ ] ឥឡូវនេះ ជាកិច្ចពណ៌នាអាយតនយមកៈ ដែល លោករួបរួមដោយអំណាចអាយតនៈ ក្នុងធម៌ មានកុសលជាដើម ដែល សម្តែងក្នុងមូលយមកៈនោះហើយ សម្តែងក្នុងលំដាប់នៃខន្ធយមកៈ បណ្ឌិត គប្បីជ្រាបការកំណត់បាលី តាមន័យដែលពោលហើយ ក្នុងខន្ធយមកៈនោះ ឯង ។ ក្នុងខន្ធយមកៈនោះ មហាវារៈ ៣ យ៉ាង គឺ បណ្ណត្តិវារ ១ បវត្តិវារ ១ បរិញ្ញាវារ ១ រមែងមានយ៉ាងណា សូម្បីក្នុងអាយតនយមកៈនេះ ក៏ រមែងមានយ៉ាងនោះ ។ អត្ថនៃពាក្យរបស់មហាវារៈទាំងនោះ បណ្ឌិតគប្បី ជ្រាបតាមន័យដែលលោកបានពោលហើយ ក្នុងខន្ធយមកៈនោះឯង ។ ក្នុងអាយតនយមកៈនេះ បណ្ណត្តិវារ លោកកំណត់ ២ យ៉ាងដោយ អំណាចឧទ្ទេស និងនិទ្ទេស ។ វារៈទាំងឡាយក្រៅអំពីនេះ លោកកំណត់ ហើយ ដោយអំណាចនិទ្ទេសនោះឯង ព្រោះហេតុនោះ ក្នុងវារៈទាំងនោះ បណ្ឌិតគប្បីធ្វើបទថា ទ្វាទសាយតនានិ ឲ្យជាខាងដើម ដរាបណា គប្បី ជ្រាបឧទ្ទេសវារៈ នៃបណ្ណត្តិវារៈថា នាយតនា ន មនោ ដរាបនោះ ។ បណ្តាបទទាំងនោះ បទថា ទ្វាទសាយតនានិ នេះ ជាឧទ្ទេសនៃអាយតនៈ ទាំងឡាយ ដែលគួរសួរដោយអំណាចយមកៈ ។ បទថា ចក្ខាយតនានំ ។ បេ ។ ធម្មាយតនំ ជាការកំណត់ឈ្មោះរបស់អាយតនៈទាំងនោះ ដោយប្រភេទនោះ ឯង ។ ក្នុងទីនេះ លោកពោលអជ្ឈត្តរូបាយតនៈ គឺអាយតនៈដែលជារូបខាងក្នុង ទាំងឡាយហើយតាមលំដាប់មុន ដើម្បីងាយស្រួលដល់ការសួរ ដោយ អំណាចយមកៈ ខាងក្រោយ ទើបពោលពាហិររូបាយតនៈ គឺអាយតនៈ ដែលជារូបខាងក្រៅទាំងឡាយក្នុងទីបំផុត ទើបពោលមនាយតនៈ និងធម្មាយតនៈទាំងឡាយ ។