បណ្ណត្តិនិទ្ទេសវារៈ
ក្នុងនិទ្ទេសវារៈ នៃអាយតនយមកៈនោះ បណ្ឌិតគប្បីជ្រាបអត្ថតាម ន័យដែលពោលហើយ ក្នុងបណ្ណត្តិវារនិទ្ទេស នៃខន្ធយមកៈខាងដើមនោះ ឯង ។ ក្នុងវារៈដទៃ រមែងមានការប្លែកគ្នា ។ ក្នុងអាយតនយមកៈនោះ គប្បីជ្រាបការប្លែកគ្នាដូចតទៅ បទថា ទិព្វចក្ខុ បានដល់ ទុតិយវិជ្ជាញាណ ។ បទថា បញ្ញាចក្ខុ បានដល់ តតិយវិជ្ជាញាណ ។ បទថា ទិព្វសោតំ បានដល់ ទុតិយអភិញ្ញាញាណ ។ តណ្ហានោះឯង ឈ្មោះថា តណ្ហាសោតំ ។ ពាក្យថា នាមកាយ រូបកាយ ហត្ថិកាយ អស្សកាយ ជាដើម ឈ្មោះថា អវសេសោ កាយោ គឺកាយដ៏សេស ។ បទថា អវសេសំ រូបំ បានដល់ ភូតរូប ឧបាទាយរូបនោះឯង និងបិយរូប សាតរូបដ៏សេសអំពីរូបាយតនៈ ។ បទថា សីលគន្ធោ ជាឈ្មោះរបស់ធម៌ទាំងឡាយ មានសីលជាដើមនោះឯង ព្រោះ អត្ថថា ផ្សាយទៅ ។ បទថា អត្ថរសោ ជាដើម ក៏ជាឈ្មោះនៃធម៌ទាំងឡាយ មានអត្ថជាដើម ព្រោះអត្ថថា ពីរោះល្អ ។ បទថា អវសេសោ ធម្មោ បាន ដល់ ប្រភេទមិនមែនមួយនៃធម៌ មានបរិយត្តិធម៌ជាដើម នេះជាការប្លែកគ្នា ក្នុងអាយតនយមកៈនេះ ។ បណ្ណត្តិនិទ្ទេសវារៈ ចប់