បវត្តិវារៈ
បវត្តិវារៈ ក្នុងអាយតនយមកៈនេះ ក្នុងអន្តរវារៈ ៣ យ៉ាង មានឧប្បាទវារៈជាដើម នៃបវត្តិវារៈ មានប្រភេទនៃកាល ៦ ក្នុងប្រភេទនៃកាលនីមួយៗ នោះឯង បណ្តាប្រភេទនៃកាលទាំងនោះ វារៈទាំង ៣ មានបុគ្គលវារៈជាដើម រមែង មានក្នុងកាលនីមួយៗ ។ វារៈទាំងអស់នោះ រមែងមាន ២ យ៉ាង ដោយ អំណាចអនុលោមន័យ និងបដិលោមន័យ ក្នុងវារៈទាំងនោះ ក្នុងបច្ចុប្បន្នកាល ក្នុងអនុលោមន័យរបស់បុគ្គលវារៈ យមកៈ ១០ យ៉ាង រមែងមាន ដោយការកាន់យកហើយមិនកាន់យកទៀត គឺមូលនៃរូបក្ខន្ធ ក្នុងខន្ធយមកៈ ៤ មូលនៃវេទនាខន្ធ ៣ មូលនៃសញ្ញាខន្ធ ២ មូលនៃសង្ខារក្ខន្ធ ១ យ៉ាងណា មូលនៃចក្ខាយតនៈ ១១ ក៏រមែងមានយ៉ាងនោះ យ៉ាងនេះ គឺចក្ខាយតនៈ រមែងកើតឡើងដល់សត្វណា សោតាយតនៈ រមែងកើតឡើងដល់ សត្វនោះ ឬថា សោតាយតនៈ រមែងកើតឡើងដល់សត្វណា ចក្ខាយតនៈ រមែងកើតឡើងដល់សត្វនោះ ចក្ខាយតនៈ រមែងកើតឡើងដល់សត្វណា ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មនាយតនៈ ធម្មាយតនៈ រមែងកើតឡើង ដល់សត្វនោះ ឬថា ធម្មាយតនៈ រមែងកើតឡើងដល់សត្វណា ចក្ខាយតនៈ រមែងកើតឡើងដល់សត្វនោះ ។ ដោយន័យថា យស្ស សោតាយតនំ ឧប្បជ្ជតិ តស្ស ឃានាយតនំ ឧប្បជ្ជតិ ជាដើម ទើបមានយមកៈ ៦៦ ដោយការកាន់យកហើយមិនកាន់យកទៀត គឺមូលនៃសោតាយតនៈ ១០ មូលនៃឃានាយតនៈ ៩ មូលនៃជិវ្ហាយតនៈ ៨ មូលនៃកាយាយតនៈ ៧ មូលនៃរូបាយតនៈ ៦ មូលនៃសទ្ទាយតនៈ ៥ មូលនៃគន្ធាយតនៈ ៤ មូល នៃរសាយតនៈ ៣ មូលនៃផោដ្ឋព្វាយតនៈ ២ មូលនៃមនាយតនៈ ១ ដូច្នេះ ។ ក្នុងអាយតនៈ ១១ យ៉ាង ដែលជាមូលនៃចក្ខាយតនៈនោះ ចក្ខាយតនៈ រមែងកើតឡើងដល់សត្វណា អាយតនៈ ៥ យ៉ាងនេះ គឺសោតាយតនៈ ឃានាយតនៈ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ រមែងកើតឡើងដ