ធាតុយមកៈ អភិធម្មបិដក បណ្ណត្តិវារៈ

ក្បាលទី 73 · ទំព័រ 418

ធាតុយមកៈ បណ្ណត្តិវារៈ ធាតុ ១៨ គឺចក្ខុធាតុ ១ សោតធាតុ ១ ឃានធាតុ ១ ជិវ្ហាធាតុ ១ កាយធាតុ ១ រូបធាតុ ១ សទ្ទធាតុ ១ គន្ធធាតុ ១ រសធាតុ ១ ផោដ្ឋព្វធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ ។ ឧទ្ទេសវារៈ ចក្ខុ ហៅថា ចក្ខុធាតុ ចក្ខុធាតុ ហៅថា ចក្ខុ ។ សោតៈ ហៅថា សោតធាតុ សោតធាតុ ហៅថា សោតៈ ។ បេ ។ ចក្ខុវិញ្ញាណ ហៅថា ចក្ខុវិញ្ញាណធាតុ ចក្ខុវិញ្ញាណធាតុ ហៅថា ចក្ខុវិញ្ញាណ ។ បេ ។ មនៈ ហៅ ថា មនោធាតុ មនោធាតុ ហៅថា មនៈ ។ មនោវិញ្ញាណ ហៅថា មនោវិញ្ញាណធាតុ មនោវិញ្ញាណធាតុ ហៅថា មនោវិញ្ញាណ ។