អភិធម្មបិដក ឧទ្ទេសវារៈ

ក្បាលទី 73 · ទំព័រ 418

ធម៌ ហៅថា ធម្មធាតុ ធម្មធាតុ ហៅថា ធម៌ ។ មិនមែនចក្ខុ មិនហៅថា ចក្ខុធាតុ មិនមែនចក្ខុធាតុ មិនហៅថា ចក្ខុ ។ មិនមែនសោតៈ មិនហៅថា សោតធាតុ មិនមែនសោតធាតុ មិន ហៅថា សោតៈ ។ បេ ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថា ចក្ខុវិញ្ញាណធាតុ មិនមែនចក្ខុវិញ្ញាណធាតុ មិនហៅថា ចក្ខុវិញ្ញាណ ។ បេ ។ មិនមែនមនៈ មិន ហៅថា មនោធាតុ មិនមែនមនោធាតុ មិនហៅថា មនៈ ។ មិនមែនមនោវិញ្ញាណ មិនហៅថា មនោវិញ្ញាណធាតុ មិនមែនមនោវិញ្ញាណធាតុ មិនហៅ ថា មនោវិញ្ញាណ ។ មិនមែនធម៌ មិនហៅថា ធម្មធាតុ មិនមែនធម្មធាតុ មិនហៅថា ធម៌ ។ ចក្ខុ ហៅថា ចក្ខុធាតុ ធាតុទាំងឡាយ ហៅថា សោតធាតុ ។ បេ ។ ចក្ខុ ហៅថា ចក្ខុធាតុ ធាតុទាំងឡាយ ហៅថា ធម្មធាតុ ។ ចក្កដែលលោក ចងក្នុងអាយតនយមកៈ យ៉ាងណា ចក្កដែលលោកចងក្នុងធាតុយមកៈនេះ យ៉ាងនោះដែរ ។ មិនមែនចក្ខុ មិនហៅថា ចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិន ហៅថា សោតធាតុ ។ មិនមែនចក្ខុ មិនហៅថា ចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ឃានធាតុ ។ បេ ។ មិនមែនចក្ខុ មិនហៅថា ចក្ខុធាតុ មិន មែនធាតុទាំងឡាយ មិនហៅថា ធម្មធាតុ ។ បេ ។ មិនមែនធម៌ មិនហៅថា ធម្មធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុធាតុ ។ បេ ។ មិនមែនធម៌ មិនហៅថា ធម្មធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា មនោវិញ្ញាណធាតុ ។ ចក្ក បណ្ឌិតគប្បីចង ។ ចក្ខុ ហៅថា ធាតុ ធាតុ ហៅថា ចក្ខុ ។ សោតៈ ហៅថា ធាតុ ធាតុទាំងឡាយ ហៅថា សោតៈ ។ ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ។ ចក្ខុវិញ្ញាណ ហៅថា ធាតុ ធាតុទាំងឡាយ ហៅថា ចក្ខុវិញ្ញាណ ។ សោតវិញ្ញាណ ហៅថា ធាតុ ធាតុទាំងឡាយ ហៅថា សោតវិញ្ញាណ ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ ។ មនៈ ហៅថា ធាតុ ធាតុទាំងឡាយ ហៅថា ម