អភិធម្មបិដក និទ្ទេសវារៈ
ហៅថា ធាតុ ធាតុទាំងឡាយ ហៅថា ធម៌ ។ បេ ។ ធម៌ ហៅថា ធាតុ ធាតុ ទាំងឡាយ ហៅថា ចក្ខុ ។ បេ ។ ធម៌ ហៅថា ធាតុ ធាតុទាំងឡាយ ហៅថា មនោវិញ្ញាណ ។ ចក្ក បណ្ឌិតគប្បីចង ។ មិនមែនចក្ខុ មិនហៅថា ធាតុ មិនមែនធាតុទាំងឡាយ មិនហៅ ថា សោតៈ ។ មិនមែនចក្ខុ មិនហៅថា ធាតុ មិនមែនធាតុទាំងឡាយ មិន ហៅថា ឃានៈ ។ បេ ។ មិនមែនចក្ខុ មិនហៅថា ធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ធម៌ ។ បេ ។ មិនមែនធម៌ មិនហៅថា ធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុ ។ បេ ។ មិនមែនធម៌ មិនហៅថា ធាតុ មិនមែនធាតុ ទាំងឡាយ មិនហៅថា មនោវិញ្ញាណ ។ ចក្ក បណ្ឌិតគប្បីចង ។ ឧទ្ទេសវារៈ ចប់ និទ្ទេសវារៈ សួរ… ចក្ខុ ហៅថា ចក្ខុធាតុឬ ។ ឆ្លើយ… ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថា ចក្ខុ មិនហៅថា ចក្ខុធាតុទេ ឯចក្ខុធាតុ ហៅថា ចក្ខុផង ហៅថា ចក្ខុធាតុផង ។ ចក្ខុធាតុ ហៅថា ចក្ខុឬ ។ អើ ។ សោតៈ ហៅថា សោតធាតុឬ ។ ទិព្វសោតៈ តណ្ហាសោតៈ ហៅថា សោតៈ មិនហៅថា សោតធាតុទេ ឯសោតធាតុ ហៅថា សោតៈផង ហៅថា សោតធាតុផង ។ សោតធាតុ ហៅថា សោតៈឬ ។ អើ ។ ឃានៈ ហៅថា ឃានធាតុឬ ។ អើ ។ ឃានធាតុ ហៅថា ឃានៈឬ ។ អើ ។ ជិវ្ហា ដូចគ្នានឹងឃានធាតុ ។ កាយ ហៅថា កាយធាតុឬ ។ កាយដ៏សេស វៀរលែងកាយធាតុចេញ ហៅថា កាយ មិនហៅថា កាយធាតុទេ ឯកាយធាតុ ហៅថា កាយផង ហៅថា កាយធាតុផង ។ កាយធាតុ ហៅថា កាយឬ ។ អើ ។ រូប ហៅថា រូបធាតុឬ ។ រូបដ៏សេស វៀរលែងរូបធាតុចេញ ហៅថា រូប មិនហៅថា រូបធាតុទេ ឯរូបធាតុ ហៅថា រូបផង ហៅថា រូបធាតុផង ។ រូបធាតុ ហៅ ថា រូបឬ ។ អើ ។ សទ្ទៈ ដូចគ្នានឹងឃានៈ ។