អភិធម្មបិដក បវត្តិវារៈ
គប្បីចង ។ បណ្ណត្តិ នៃអាយតនយមកៈ យ៉ាងណា បណ្ណត្តិនៃធាតុយមកៈ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ ។ បណ្ណត្តិវារៈ ចប់ បវត្តិវារៈ ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង សោតធាតុរបស់ សត្វនោះ រមែងកើតឡើងឬ ។ ពួកសត្វដែលមានចក្ខុ មិនមានសោតៈ កាល កើតឡើង ចក្ខុធាតុរបស់សត្វទាំងនោះ រមែងកើតឡើង ឯសោតធាតុរបស់ សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានចក្ខុ មានសោតៈ កាល កើតឡើង ចក្ខុធាតុរបស់សត្វទាំងនោះរមែងកើតឡើងផង សោតធាតុរមែង កើតឡើងផង ។ មួយទៀត សោតធាតុរបស់សត្វណា រមែងកើតឡើង ចក្ខុធាតុ របស់សត្វនោះ រមែងកើតឡើងឬ ។ ពួកសត្វមានសោតៈ មិនមានចក្ខុ កាលកើតឡើង សោតធាតុរបស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុ របស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វ មានសោតៈ មានចក្ខុ កាលកើតឡើង សោតធាតុរបស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង ។ ចក្ខុធាតុរបស់សត្វណា រមែងកើតឡើង ឃានធាតុរបស់សត្វ នោះ រមែងកើតឡើងឬ ។ ពួកសត្វមានចក្ខុ មិនមានឃានៈ កាលកើតឡើង ចក្ខុធាតុរបស់សត្វទាំងនោះ រមែងកើតឡើង ឯឃានធាតុរបស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានចក្ខុ មានឃានៈ កាលកើតឡើង ចក្ខុធាតុ របស់សត្វទាំងនោះ រមែងកើតឡើងផង ឃានធាតុ រមែងកើតឡើងផង ។ មួយទៀត ឃានធាតុរបស់សត្វណារមែងកើតឡើង ចក្ខុធាតុរបស់សត្វនោះ រមែងកើតឡើងឬ ។ ពួកសត្វ មានឃានៈ មិនមានចក្ខុ កាលកើតឡើង ឃានធាតុរបស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុរបស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានឃានៈ មានចក្ខុ កាលកើតឡើង ឃានធាតុរបស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង ។