អភិធម្មបិដក បរិញ្ញាវារៈ
ក្បាលទី 73 · ទំព័រ 430
ទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង ។ ចក្ខុធាតុរបស់សត្វណា រមែងកើតឡើង ធម្មធាតុរបស់សត្វ នោះ រមែងកើតឡើងឬ ។ អើ ។ មួយទៀត ធម្មធាតុរបស់សត្វណា រមែង កើតឡើង ចក្ខុធាតុរបស់សត្វនោះ រមែងកើតឡើងឬ ។ ពួកសត្វមិនមានចក្ខុ កាលកើតឡើង ធម្មធាតុរបស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុរបស់ សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានចក្ខុ កាលកើតឡើង ធម្មធាតុរបស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើង ផង ។ អាយតនយមកៈ លោកចែកហើយយ៉ាងណា ឯធាតុយមកៈ បណ្ឌិត គប្បីចែកធ្វើឲ្យដូចៗ គ្នាយ៉ាងនោះដែរ ។ បរិញ្ញាវារៈ បុគ្គលណា កំណត់ដឹងនូវចក្ខុធាតុ បុគ្គលនោះ កំណត់ដឹង នូវសោតធាតុឬ ។ អើ ។ បេ ។ ធាតុយមកៈ បរិបូណ៌ដោយបេយ្យាល ចប់ ធាតុយមកៈ ចប់